ប្រធានាធិបតី​ពូ​ទី​នៈ​ លោក​ខាងលិច​ ចង់ឱ្យ​រុ​ស្ស៊ី​ដើរ​សុំទាន​ ទើប​អស់ចិត្ដឬ? ​

ចែករំលែក៖

នៅ​ក្នុង​សៀវភៅ​ឯកសារ​និយាយ​អំពី​ ការ​កាន់​អំណាច​រយៈពេល​១៥​ឆ្នាំ​របស់​ លោកពូ​ទី​ន​ ដោយ​លោក​បាន​សរសេរ​ថា​ “​យើង​ចង់​មើលឃើញ​ការ​ខិតខំ​ជា​ប្រវត្ដិ​សា្តស្ដ្រ​របស់​រុ​ស្ស៊ី​។​ បណ្ដា​ប្រទេស​លោក​ ខាងលិច​បាន​អនុវត្ដ​គោលនយោបាយ​ រារាំង​រុ​ស្ស៊ី​ពង្រីក​អំណាច​បាន​កើត​មាន​ តាំងពី​ច្រើន​ទសវត្សរ៍​កន្លង​មក​ មិនមែន​ កើតឡើង​នៅ​ពេល​នេះ​ឡើយ​ ។​ សកម្ម​ភាព​លោក​ខាងលិច​ចង់ឱ្យ​រុ​ស្ស៊ី​ក្លាយជា​ អ្នក​ដើរ​សុំទាន​ ទើប​អស់ចិត្ដ​”​ ។​
​នៅ​ក្នុង​កំណត់ហេតុ​របស់​លោកពូ​ទី​ន​ ស្ដី​ពី​ការ​កាន់​អំណាច​រយៈពេល​១៥​ឆ្នាំ​ បាន​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ក្នុង​នោះលោកពូ​ទី​ន​បាន​បញ្ជាក់​ថា​ លោក​មិន​មានការ​សោកស្ដាយ​ដែល​ត្រូវ​ដាក់​ បញ្ចូល​គ្រី​មៀរ​ក្នុង​ដែន​អធិបតេយ្យ​រុ​ស្ស៊ី​ នោះ​ឡើយ​ ដោយសារ​តែ​គ្រី​មៀរ​ជា​ផ្នែក​ មួយ​នៃ​ប្រវត្ដិសាស្ដ្រ​របស់​រុ​ស្ស៊ី​ ។​ លោក​ ពូ​ទី​ន​ បញ្ជាក់​ថា​ “​ខ្ញុំ​គិត​ថា​ យើង​កំពុង​ តែ​ធ្វើ​រឿងរ៉ាវ​ដ៏​ត្រឹមត្រូវ​ហើយ​យើង​មិន​ បាន​សោកស្ដាយ​ពី​រឿងរ៉ាវ​ទាំងនោះ​ទេ​”​។​
​លោកពូ​ទី​ន​ បាន​កាន់​តំណែង​ប្រ​ធា​នា​ធិ​បតី​ចាប់តាំងពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​ ២០០៨​ ក្រោយមក​លោក​ក៏​បាន​កាន់​ តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​អស់​១​អាណត្ដិ​ ដល់​ឆ្នាំ​២០១២​ លោក​ក៏​បាន​ឡើង​កាន់​ តំណែង​ជា​ប្រធានាធិបតី​វិញ​ដោយ​មាន​ ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​រុ​ស្ស៊ី​ ។​ លោកពូ​ទី​ន​ បាន​ប្រកាស​ថា​ លោក​នឹង​ ការពារ​ផលប្រយោជន៍​រុ​ស្ស៊ី​ដល់ទី​បញ្ចប់​ មិន​អនុញ្ញាត​ឱ្យ​លោក​ខាងលិច​បំផ្លាញ​ តាមតែ​ចិត្ដ​នោះ​ឡើយ​ ។​
​ប្រធានាធិបតី​ពូ​ទី​ន​ បាន​ថ្កោលទោស​ យ៉ាង​ខ្លាំង​ដល់​មេដឹកនាំ​លោក​ខាងលិច​ ក៏​ដូច​សហគមន៍​អឺរ៉ុប​ដែល​បាន​អនុម័ត​ ដាក់​ទណ្ឌកម្ម​ប្រទេស​រុ​ស្ស៊ី​ដោយសារ​តែ​ ហេតុផល​ប្រវត្ដិសាស្ដ្រ​ ផលប្រយោជន៍​ ផ្ទាល់ខ្លួន​ ។​ គោលបំណង​របស់​លោក​ ខាងលិច​គឺ​មាន​តែ​មួយ​គត់​បង្ខំ​ឱ្យ​រុ​ស្ស៊ី​ ក្លាយទៅជា​អ្នក​សុំទាន​ ទើប​អា​មេ​រិ​ក​ និង​ លោក​ខាងលិច​អស់ចិត្ដ​ ។​
​ប៉ុន្ដែ​មេដឹកនាំ​រុ​ស្ស៊ី​បាន​បង្ហាញ​ពី​ គោល​ជំហរ​របស់​ខ្លួន​ថា​ រុ​ស្ស៊ី​នឹង​មិន​ ធ្លាក់​ដល់​ដំណាក់​កាលនោះ​ឡើយ​ បើ​ទោះ​ បី​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ក៏​ដោយ​ ។​ រុ​ស្ស៊ី​មាន​សមត្ថភាព​ គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួន​ក្លាយទៅជា​ ប្រទេស​មហាអំណាច​មួយ​ ជា​ប្រទេស​ ដែល​ប្រទេស​ជិតខាង​អាច​ពឹងពាក់​បាន​។​
​ ប្រ​ធានា​ ធិ​បតី​ពូ​ទី​ន​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ការ​ ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​ លិច​មក​លើ​រុ​ស្ស៊ី​បាន​ធ្វើ​ឱ្យ​ប្រទេស​របស់​ លោក​ខាតបង់​ទឹកប្រាក់​១៦០​ពាន់​លាន​ ដុល្លារ​ ប៉ុន្ដែ​បណ្ដា​ក្រុមហ៊ុន​រុ​ស្ស៊ី​ទទួល​ បាន​ជោគជ័យ​នៅ​ក្នុង​ការ​សងបំណុល​ បរទេស​ ហើយ​ក្រុមហ៊ុន​មិន​ធ្លាក់​ចូល​ ក្នុង​ដំណាក់កាល​ក្ស័យធន​នោះ​ឡើយ​ ។​
​លោកពូ​ទី​ន​បញ្ជាក់​ទៀត​ថា​ “​ជា​ការ​ ពិត​ណាស់​ ប្រទេស​លោក​ខាងលិច​បាន​ ប៉ុនប៉ង​ចង់ឱ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ដួល​រលំ​ ប៉ុន្ដែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ ឡើយ​ រុ​ស្ស៊ី​មាន​លទ្ធភាព​ និង​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លងកាត​់ដំណាក់​កាល​លំបាក​បំផុត​បាន​យ៉ាង​ងាយស្រួល​។​
​កន្លង​មក​ នាយក​រដ្ឋមន្ដ្រី​រុ​ស្ស៊ី​ លោក​ ដេ​មេ​ទ្រី​ ម៉េ​ដ​វ៉ា​ឌី​វ​ ក៏​បាន​បញ្ជាក់​ផង​ ដែរ​ថា​ វិធីសាស្ដ្រ​ដាក់​ទណ្ឌកម្ម​មក​លើ​ រុ​ស្ស៊ី​ដោយសារ​តែ​ការ​ដាក់​បញ្ចូល​តំបន់​ គ្រី​មៀរ​នោះ​ មិន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ធ្លាក់​ក្នុង​ ដំណាក់កាល​លំបាក​បំផុត​ឡើយ​ បើ​ទោះ​ បី​សេដ្ឋកិច្ច​រុ​ស្ស៊ី​ពិតជា​បាន​ធ្លាក់​ចុះ​ជាង​ កាលពីមុន​ក្ដី​ ។​ តាម​ការ​សន្និដ្ឋាន​របស់​ លោក​ម៉េ​ដ​វ៉ា​ឌី​វ​ សេដ្ឋកិច្ច​រុ​ស្ស៊ី​នៅ​ក្នុង​ ឆ្នាំ​២០១៥​នឹង​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​ ២០១៤​ ។​
​ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ បើ​ទោះបី​ លោក​ខាងលិច​ខិតខំ​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ដួល​រលំ​ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នោះ​ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ ។​ រុ​ស្ស៊ី​មាន​ជំហរ​រឹង​មាំ​ មាន​ទំនាក់ទំនង​ យ៉ាង​ប្រសើរ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ ពិសេស​គឺ​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ជា​តំបន់​មាន​ សក្ដានុពល​ ខ្លាំង​បំផុត​ ទាំង​វិស័យ​នយោបាយ​ និង​ សេដ្ឋកិច្ច​ ។​ នៅ​ពេល​អនាគត​ សេដ្ឋកិច្ច​ ពិភពលោក​នឹង​ផ្ដោត​សំខាន់​មក​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​តំបន់​នេះ​មាន​ ពលរដ្ឋ​ដល់​ទៅ​ជិត​៧០​ភាគរយ​ក្នុង​ ចំណោម​ពលរដ្ឋ​រស់នៅ​លើ​ភព​ផែនដី​ បាន​រស់នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។​
​សកម្មភាព​របស់​រុ​ស្ស៊ី​ពី​ការ​ចង​ សម្ពន្ធមិត្ដ​ជាមួយ​ប្រទេស​ជិតខាង​តាម​ រយៈ​ខួប​គម្រប់​៧០​ឆ្នាំ​ថ្ងៃ​ឯករាជ្យ​ ហើយ​ ប្រធានាធិបតី​ពូ​ទី​ន​ បាន​អញ្ជើញ​មេ​ដឹក​ នាំ​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​។​ ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ និង​មេដឹកនាំ​មួយ​ចំនួន​ជា​សម្ពន្ធមិត្ដ​ របស់​អា​មេ​រិ​កបាន​ប្រកាស​មិន​ទៅ​ចូល​ រួម​នោះ​ឡើយ​ ដោយ​បញ្ជូន​តំណាង​ទៅ​ តែ​ប៉ុណ្ណោះ​ ។​ ចំណែក​មេដឹកនាំ​ដែល​ជា​ មិត្ដ​ជិត​ស្និទ្ធ​របស់​រុ​ស្ស៊ី​ដូច​ជា​ចិន​ កូរ៉េ​ ខាងជើង​បាន​ប្រកាស​ថា​ នឹង​ទៅ​ចូលរួម​ ពិធី​ដ៏​សំខាន់​នោះ​ ។​
​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ ចាប់តាំងពី​អតីត​សហភាព​សូ​វៀត​ អា​មេ​រិ​ក​ និង​លោក​ខាងលិច​តែងតែ​ ព្រួយបារម្ភ​ខ្លាច​រុ​ស្ស៊ី​ដណ្ដើម​តំណែង​ មហាអំណាច​ពី​អា​មេ​រិ​កមក​គ្រប់គ្រង​ ។​ ទាំងនោះ​ហើយ​បានជា​អា​មេ​រិ​ក​ខិតខំ​រិះរក​ គ្រប់​វិធីសាស្ដ្រ​សម្រាប់​ផ្ដួលរំលំ​សត្រូវ​ របស់​ខ្លួន​កុំឱ្យ​ងើប​មក​តដៃ​រួច​ ។​
​ទាំងនោះ​ហើយ​បានជា​មេដឹកនាំ​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ បាន​ប្រកាស​ថា​ លោក​ខាងលិច​ចង់​បំផ្លាញ​រុ​ស្ស៊ី​ដល់​ពេល​ ណា​ទើប​បញ្ចប់​ ឬ​មួយ​បំផ្លាញ​រហូត​ដល់​ មេដឹកនាំ​រុ​ស្ស៊ី​ក្លាយជា​អ្នក​ដើរ​សុំទាន​ សុំ​ ជំនួយ​ពី​អា​មេ​រិ​ក​ ទើប​ស្កប់ស្កល់​?​ ការ​ គិតគូរ​បែប​នេះ​ ជា​រឿង​មួយ​ខុសឆ្គង​ទាំង​ ស្រុង​ ដោយ​រុ​ស្ស៊ី​មិន​អាច​ធ្លាក់​ចូល​ក្នុង​ ដំណាក់​កាលនោះ​ឡើយ​ បើ​ទោះបី​លោក​ ខាងលិច​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ក្ដី​ ។​
​កន្លង​មក​ថ្មីៗ​ អ្នកឯកទេស​វិភាគ​ នយោបាយ​ពិភពលោក​បាន​លើក​ឡើង​ ថា​ ជាមួយនឹង​ការ​រីក​ចម្រើន​លើ​វិស័យ​ យោធា​សព្វាវុធ​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ ព្រម​ ទាំង​កិច្ច​សហប្រតិបត្ដិការ​គ្នា​យ៉ាង​ល្អិត​ ល្អន់​រវាង​រុ​ស្ស៊ី​ នឹង​ចិន​នៅ​ពេល​អនាគត​ អំឡុង​ឆ្នាំ​២០៥០​ ចិន​និង​រុ​ស្ស៊ី​អាច​ក្លាយ​ ទៅ​ជា​ប្រទេស​មហាអំណាច​ទី​១​ និង​ទី​២​ នៅ​លើ​ពិភពលោក​ ។​ ទាំងនោះ​ហើយ​ បានជា​អា​មេ​រិ​ក​ឡោម​ព័ទ្ធ​រុ​ស្ស៊ី​តាម​រយៈ​ ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ។​ ចំណែក​ ចិន​ អា​មេ​រិ​កបាន​ឡោម​ព័ទ្ធ​ការ​ពង្រីក​ អំណាច​យោធា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ ស៊ី​ហ្វិ​ក​ ។​ ទាំងនោះ​បានជា​អា​មេ​រិ​ក​ អនុវត្ដ​នយោបាយ​ឆ្ពោះ​មក​កាន់​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​បាន​បញ្ជូន​នាវាចម្បាំង​ យន្ដហោះ​ចម្បាំង​ដល់​ទៅ​ជាង​៦០​ភាគ​ រយ​មក​កាន់​ទី​នេះ​ក្នុង​គោលដៅ​ទប់ទល់​ ជាមួយ​ចិន​ ៕​

ដោយ​ មែវ​ សាធី

111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print