ក្រសួងបរិស្ថាន ៖ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សាលារៀនស្អាត ភូមិឋានស្អាត ជីវិតរីករាយ អនាគតរុងរឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានលើកឡើងថា, ការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត និងការជំរុញចលនាបរិស្ថានមេត្រីនៅតាមសាលារៀនបាននិងកំពុងរួមចំណែកធ្វើឱ្យការរស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សាលារៀនស្អាត ភូមិឋានស្អាត ជីវិតរីករាយ អនាគតរុងរឿង។

ដើម្បីរួមចំណែកប្រែក្លាយរាជធានីភ្នំពេញទៅជាមជ្ឈមណ្ឌលដែលមានភាពបៃតង សោភណ្ឌភាព សុខុមាលភាព ប្រជាជនមានផាសុខភាពអនាម័យនិងគុណភាពជីវិតកាន់តែល្អប្រសើរប្រកបដោយចីរភាព សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានជំរុញចលនាបំផុសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅដើម្បីលើកកម្ពស់ចលនាបរិភោគទឹកឱ្យបានគ្រប់គ្រាន់មានសុវត្ថិភាព និងការបង្កើនលំហបៃតងនៅតាមសាលារៀន តាមរយៈការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាត និងដាំកូនឈើប្រណិតនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ និងវិទ្យាល័យជា ស៊ីម សាមគ្គី នៅថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២១ ស្ថិតក្រោមអធិបតីភាព លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាអនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ។

ការបំពាក់ម៉ាស៊ីនចម្រោះទឹកពិសារ និងដាំកូនឈើនេះមិនត្រឹមតែផ្តល់ជូននូវទឹកសម្រាប់បរិភោគប្រកបដោយគុណភាព និងការបំផុសចលនាបៃតងតែប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស ជំរុញការប្រើប្រាស់ដបជ័រ កែប្រែទម្លាប់ ផ្នត់គំនិត និងរបៀបរបបនៃការរស់នៅរបស់ប្រជាពលរដ្ឋម្នាក់ៗ និងសហគមន៍ទាំងមូល ឱ្យកាន់តែរស់នៅស្អាត ភូមិឋានស្អាត ភាពបៃតង មានសុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្លាស្ទិក ការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការឡើងកំ្ពស់កំដៅភពផែនដី និងការងារបរិស្ថានទូទៅចូលក្នុងកម្មវិធីសិក្សារបស់សាលារៀន ដែលជាយន្តការដ៏មានប្រសិទ្ធភាពជួយលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់កម្រិតឱ្យស្រឡាញ់ និងចូលរួមថែរក្សាការពារបរិស្ថាន សាលារៀន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា៕

           

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print