ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី ៨-១៤ ខែធ្នូ, ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធ្លាក់ត្រជាក់ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧°C

ចែករំលែក៖

ភ្នំពេញ, ចាប់ពីថ្ងៃទី ៨-១៤ ខែធ្នូ, ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធ្លាក់ត្រជាក់ សីតុណ្ហភាព អប្បបរមា នៅក្នុង រង្វង់ ១៧°C។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុង
ឦសានបក់ពីមធ្យមទៅបង្គួរ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៨-៣០ °C

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី  ២៧-២៩ °C
– សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុង
រង្វង់ ១៧°C ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print