ពលរដ្ឋជុំវិញពិភពលោកជាង ៥៥%ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩

ចែករំលែក៖

 ពិភពលោកនៅតែមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ដដែលបើទោះបីបានចាក់វ៉ាក់សាំងច្រើនហើយក្តី។ គិតត្រឹមថ្ងៃទី ៦ខែធ្នូ នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៦,២១៦,៣០០រណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,២៧៣,៣១៣នាក់បានស្លាប់ និង ២៣៩,៨៦៤,៤៩៣នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ។ ជាមួយគ្នានេះដែរ មានពលរដ្ឋ ជាង ៥៥%នៅជុំវិញពិភពលោកទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ យ៉ាងតិច១ដូស។ សរុបមានវ៉ាក់សាំង ជាង៨,២១ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ ។ ក្នុងមួយថ្ងៃៗ មានវ៉ា់ក់សាំង ជាង ៣៣លានដូសបានចាក់ជូនពលរដ្ឋ ។ ក្នុងចំណោមនោះប្រទេសចិន គឺចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ។តាមការលើកឡើងរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ២.៥៥ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៥ខែធ្នូ ។ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។ ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print