រថយន្តឡិចស៊ីសបុករថយន្តនីស្សាន់ស្លាប់ម្នាក់នៅកន្លែងកើតហេតុ 

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំ ឆ្លូវ  ត្រី សក័ ព ស២៥៦៥  ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវជាតិលេខ៥៧B ចន្ន្លោះបង្គោលគីឡូលេខ៦ ទៅ ៧ ឋិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលស្រុកកំរៀងបានឲ្យដឹងថា រថយន្តបងកម៉ាកតូយ៉ូតាឡិចស៊ីស៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ2I0908 ភ ព បើកបរដោយឈ្មោះហុន ឆាន ភេទប្រុស អាយុ៥៣ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុរថយន្តនេះបានបុកពីក្រោយរថយន្តម៉ាក NISSAN DIESEL  ភ្លៅប្រាំ ពណ៌ក្រហម លឿង ពាក់លេខ3A0034 ប ជ ធ្វើដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់ភាគីរថយន្តឡិចស៊ីស។ ចំណែកអ្នកបើកបរNISSAN DIESEL
រត់គេចខ្លួនបាត់   ។
សមត្ថកិច្ចជំនាញអះអាងថា ករណីនេះកើតឡើងដោយ
មូលហេតុភាគីរថយន្តឡិចស៊ីសបើកបរមិនប្រយ័ត្ននិងប្រើប្រាស់ល្បឿនលឿនហួសកំណត់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចទៅវាស់វែង យកវត្ថុតាងរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង និងបានស្រាវជ្រាវរកគ្រួសារសពមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print