សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឲ្យអនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធានអាដសុម(ADSOM) សឹង្ហបុរី ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ : ប្រមុខការពារជាតិ អនុញ្ញាតឱយ អនុរដ្ឋលេខាធិការ សឹង្ហបុរីចូលជួបសំដែងការគួរសម

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អនុញ្ញាតឲ្យ លោក តែវ អេងឌី (Teo EngDih) អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ និងជាអនុប្រធានអាដសុម(ADSOM) សឹង្ហបុរី ចូលជួបសម្តែងការ គួរសមនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងខណៈឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា សម្តែងស្វាគមន៍ចំពោះវត្តមានរបស់លោក តែវ អេងឌី(Teo Eng Dih)ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណចក្រកម្ពុជា នាពេលនេះ មានសារៈសំខាន់ ក្នុងការពង្រឹងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពប្រទេសនិងប្រជាជនប្រទេសទាំងពីរ កម្ពុជានិងសឹង្ហបុរី កាន់តែប្រសើរឡើងតទៅអនាគត។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ នៃកិច្ចសន្ទនារបស់ លោក តែវ អេងឌី (Teo EngDih)ជាមួយ នឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងកិច្ចពិភាក្សាជាមួយនឹងលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នៅក្នុងឆ្នាំ ២០២២។
លោក តែវ អេងឌី(Teo EngDih)ថ្លែងនូវក្តីរីករាយនិងអំណរគុណ ចំពោះសម្តេចពិជ័យសេនា ដែលអនុញ្ញាត និងស្វាគមន៍គណៈប្រតិភូ ក្រសួងការពារជាតិសឹង្ហបុរី នាពេលនេះនិង បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារជាតិសឹង្ហបុរី ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលកន្លងមក តែងតែបានចូលរួមនៅក្នុងវេទិកាសន្ទនាសឹង្ហគ្រីឡាដាយឡក់។ លោក មានប្រសាសន៍ថាៈ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ វេទិកាសន្ទនាសឹង្ហគ្រីឡាដាយឡក់ ត្រូវបានអាក់ខានមិនបានរៀបចំ តែទោះបីយ៉ាង ណាក៏ដោយសង្ឃឹមថា នៅឆ្នាំក្រោយនេះ សម្តេចពិជ័យសេនា នឹងអញ្ជើញទៅចូលរួមក្នុងវេទិកានេះ។ លោកអនុរដ្ឋលេខាធិការ សឹង្ហបុរី ធ្វើសេចក្តីរាយការណ៍ នូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការធ្វើទស្សនកិច្ចឈ្វេង យល់នៅសារៈមន្ទីរជាតិ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង វិមានឈ្នះ ឈ្នះ ព្រមទាំងសង្ខេបលទ្ធផលពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារ ជាតិ និងកិច្ចពិភាក្សាជាមួយនឹងឧត្តមសេនីយ៍ឯក ហ៊ុន ណែត មេបញ្ជាការ កងទ័ពជើងគោក។ លោក តែវ អេងឌី (Teo EngDih) ថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលនេះបច្ចុប្បន្ននេះ។ ឯកឧត្តម សម្តែងការគាំទ្រយ៉ាពេញទំហឹង ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ ខាងមុខ នេះផងដែរ៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print