ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ម៉ោង៧:០០ បន្ទាប់ពីគោរពទង់ជាតិរួច នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីសំណេះ សំណាល និងចែកគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង ដោយមាការចូលរួមពី លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យ អធិការក្រុង ស្រុក នាយប៉ុស្តិ៍ទាំង ៨០ ប៉ុស្តិ៍ និងកងកម្លាំងចំណុះស្នងការដ្ឋាន សរុបវត្តមាន ប្រមាណ៤០០ នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដល់កងកម្លាំងនគរបាលខេត្តស្វាយរៀង ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងលោក អភិបាលខេត្ត។ ក្នុងនោះដែរលោកស្នងការបានផ្តាំផ្ញើ និងដាស់តឿន ក្រើនរំលឹក ដល់កងកម្លាំងនគរបាលទូទាំងខេត្ត អោយបន្តបំរើ ការពារ សន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ ត្រូវរក្សាអោយបានសន្តិសុខ សុវត្ថិភាពល្អជួនដល់បងប្អូនប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរ។ បន្តការពារតាមគោលដៅសំខាន់ៗ និងបន្តតាមដានរាល់មុខសញ្ញា ហើយរាយការណ៍អោយបានលឿនតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចងក្រងរួចហើយ និងត្រូវមានមុខប្រចាំការ ២៤ /២៤ ម៉ោង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាគ្រឿងឧបភោគ បរិភោគដែលចែកជូនដល់កងកម្លាំងនគរបាលនាឱកាសនេះ បានមកពីការជួយឧបត្ថម្ភ របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកលោក លោក ម៉ែន វិបុល អភិបាលខេត្ត និងលោកស្រី និងសប្បុរសនានា ហើយត្រូវបានបែងចែកជូនដល់កងកម្លាំងដូចខាងក្រោម៖
ស្នងការរង អនុប្រធានសេនាធិការដ្ឋាន អនុប្រធានការិយាល័យកណ្តាល ទទួលបានទឹកក្រូច ២ កេស តាមការិយាល័យទទួលបាន អង្ករ១ បាវ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកក្រូច ២ កេស តាមអធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួលបាន អង្ករ ១ បាវ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកក្រូច ២ កេស៕
នគរបាលខេត្ត