សមត្ថកិច្ចតាមប្រមាញ់ជនសង្ស័យបាញ់រះច្រើនគ្រាប់ពេលនេះរកឃើញតែកាំភ្លើងលាក់ទុកក្នុងព្រៃ១ដើម ឯមនុស្សគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបាន​តាម​ប្រមាញ់ និង​ស្រាវជ្រាវរុករក​មុខសញ្ញា​ដែល​បាន​បាញ់​រះដោយកាំភ្លើងAKអស់​ជាង​២០​គ្រាប់ រួច​រត់គេចខ្លួន បង្ក​ការភ្ញាក់ផ្អើល​ពេញ​ស្រុក​សំឡូតនោះ ពេលនេះបាន​ប្រទះឃើញ​កាំភ្លើង​ហើយ កាលពីល្ងាចថ្ងៃទី៨ខែ ធ្នូ ឆ្នាំ២០២១ បន្ទាប់ពីជន​បង្ក​បាន​យកទៅផ្លុ​ង​ចោល​ក្នុង​គុម្ពោធ​ព្រៃ​។​
ការបាញ់រះជាច្រើនគ្រាប់នេះត្រូវបានអ្នកភូមិលួចបង្ហើបឲ្យដឹងថា កើតឡើងកាលពីយប់ថ្ងៃទី៦ខែធ្នូឆ្នាំ២០២១ នៅភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយសារជនសង្ស័យមានការ​ទាស់សម្តី​ជាមួយ​កូនប្រសាផង និង​មកពីគាត់ផឹក​ស៊ី​ស្រវឹង​ផង។ ខណ:នោះជនសង្ស័យរូបនេះបានទាញ​កាំភ្លើង​AK.47ដែល​លាក់ទុក​ខុសច្បាប់​មក​បាញ់​ឡើងលើ​តែម្តង ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​សំបកកា​ទុ​ស្ស សរុប​ចំនួន២១គ្រាប់ រួច​បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​ទាំងយប់​តែម្តង​។​
មន្តី្រនគរបាលព្រហ្មទណ្ឌស្រុកសំឡូតបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច​តាម​ស្រាវជ្រាវ​រុករក​អស់​មួយរយ​:យូរម៉ោង រហូតដល់ល្ងាច​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ទើបកម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​សាញ បាន​រកឃើញ​កាំភ្លើង​AK-47 (​ស្វ័យ​បត់​) ១​ដើម ពុំមាន​បង់​ដែលជនសង្ស័យ​ឈ្មោះ សុខ គង់ ភេទ​ប្រុស អាយុ៥៤ឆ្នាំ រស់នៅ​ភូមិ ឃុំខាងលើបានបោះចោល​នៅ​ចំណុច​ក្នុងព្រៃ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល៥០០ម៉ែត្រ។ ចំណែក​ជនសង្ស័យ​កំពុង​គេចខ្លួនហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួននៅឡើយ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print