លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន ៩៨៣ នាក់ ក្នុងស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយលោកតា លោកយាយ ដែលមានជីវភាពខ្វះខាត ចំនួន ៩៨៣ នាក់ ក្នុងស្រុកពញាឮ ។

មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកតា លោកយាយទូទាំងស្រុកពញាឮ ជាពិសេស លោកតា លោកយាយដែលអញ្ជើញមកទទួលអំណោយនាព្រឹកនេះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ សម្ដេច បានណែនាំឱ្យយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ ក្នុងស្ថានភាពអាកាសធាតុចុះត្រជាក់នារដូវរំហើយ ដែលអាចនឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។
លោករដ្ឋមន្រ្តី និងក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ បានផ្តល់ជូនលោកតា លោកយាយដែលមានជីវភាពខ្វះខាតទូទាំងស្រុកពញាឮ ចំនួន ៩៨៣ នាក់ ដោយម្នាក់ៗទទួលបានភួយចំនួន ០១ និងថវិកាចំនួន ១០ ម៉ឺនរៀល និង​ដោយ​ឃើញ​ការ​លំបាក​របស់​លោក​តា​ លោក​យាយ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​ធ្វើ​ដំដំណើរលោកប្រធាន​ក្រុម​ការងារ​ក៏បាន​ជួយ​ឧបត្ថម្ភ​ឈេី​ច្រត់មួយ​ចំនួន​សម្រាប់​ពួក​គាត់​ផង​ដែរ​ ​។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តាំ​ផ្ញើ​ដល់​លោក​តា​ លោក​យាយ​ទាំង​អស់​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​ និង​បានណែនាំបន្ថែមដល់រដ្ឋបាលស្រុកពញាឮ ត្រូវ​តាមដានជាប់ជាប្រចាំ ពិសេស​ចំពោះ​ជីវភាព​រស់​នៅ​ និងសុខទុក្ខរបស់បងប្អូនទាំងអស់ក្នុងស្រុកពញាឮ ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​បងប្អូន​យេីង​ស្លាប់​ដោយសារ​ខ្វះ​ស្បៀង​អាហារ​ ដោយ​យេីង​មិន​បាន​ដឹង​ និង​មិន​បាន​ជួយ​ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print