ការចាក់វ៉ាក់សាំងដូសទីបី នឹងទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុង

ចែករំលែក៖

ក្រុមហ៊ុនផលិតវ៉ាក់សំាង Pfizer/BioNTech បានប្រកាសថា នៅពេលដែលពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ចំនួន៣ដូសនឹងជួយការពារការឆ្លងដល់ទៅ២៥ដងចំពោះវីរុសបំប្លែងថ្មី អូមីក្រុង។ វីរុសបំប្លែងថ្មីអូមីក្រុងត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកថាជាជំងឺឆ្លងដែលគួរឱ្យបារម្ភ បានឆ្លងរាលដាលដល់ប្រទេសជាច្រើន ។ ប្រទេសជុំវិញពិភពលោកបានចាត់វិធានការយ៉ាងតឹងតែងទប់ស្កាត់ការឆ្លង ដោយក្នុងនោះបានបិទព្រំដែនអាកាសជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ នៅពេលនេះដែរ ប្រទេសអាហ្រ្វិកខាងត្បូង បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជិត ២០,០០០ករណីបន្ថែមទៀត ដែលជាការបំបែកកំណត់ត្រាថ្មីមួយ ចាប់តាំងពីវីរុសបំប្លែងថ្មី អូមីក្រុង Omicron ត្រូវបានរកឃើញ។ ទោះជាយ៉ាងណាក្តី វាមិនច្បាស់ភ្លាមៗទេថា តើករណីឆ្លងចំនួនប៉ុន្មាន ត្រូវបានបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ប៉ុន្តែអ្នកជំនាញជឿថា វាកំពុងជំរុញឱ្យមានរលកទី៤ នៃការឆ្លងរីករាលដាលនៃជំងឺនេះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយ។ បើតាមស្ថិតិពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) នៅប្រទេសអាហ្វ្រិកខាងត្បូង ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ជាង ៣.០៧១លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ៩០,០០០នាក់ ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print