អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”នៅថ្ងៃទី១៤ ខែធ្នូ !

ចែករំលែក៖

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “យុទ្ធសាស្ត្រស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីៗ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩:៣០ នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ពន្យល់ផ្សព្វផ្សាយដល់សាធារណជន អំពី គោលនយោបាយជាយុទ្ធសាស្ត្ររបស់រារដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងទិសដៅ រក្សាលំនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន ដែលបាននិងកំពុងរងផលប៉ះពាល់ ដោយសារវិបត្តិ សាកលនៃការរីករាលដាលជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។

វាគ្មិនកត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០១០ ២៥៨ ៩៦៧/ ០៩២ ៨៧២ ៣៣៥៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print