ភ្នំពេញ៖ មន្ត្រីតុលាការបាន ថ្លែងនៅព្រឹកថ្ងៃទី១២ ខែមេសា នេះថា តំណាងរាស្ត្រមណ្ឌលសៀមរាបនៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចោទប្រកាន់ចំនួនពីរបទល្មើស រួចបញ្ចូនសំណុំរឿងនិងជនត្រូវចោទទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីតុលាការដដែល បន្តថា លោក អ៊ុំ សំអាន ត្រូវបានចោទប្រកាន់ពីបទ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និង បទ “ញុះញង់ឲ្យមានការរើសអើង” តាមមាត្រា៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ៕
ដោយ៖ សុខ ខេមរា
...