ភ្នំពេញ : សារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ របស់ សម្តេចដែលនឹងឈានចូលមកដល់នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ព្រមទាំងមន្ត្រីការទូតកម្ពុជាទាំងអស់ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ខ្ញុំបាទ ភរិយា សូមចូលរួមអបអរសាទរប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង និងសូមសម្ដែង់នូវសេចក្តី គោរពកោតសរសើរដោយស្មោះជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កុលធីតាកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ដើម្បីដឹកនាំបេសកកម្មមនុស្សធម៌របស់ ចលនាកាកបាទក្រហមកម្ពុជា សម្រេចបានស្នាដៃល្បីរន្ទឺសុសសាយក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំង បានលះបង់ពេលវេលាផ្ទាល់ខ្លួនសំរាប់គ្រួសារ ជាឧត្តមភរិយា សម្តេចតេជោនាយករដ្ឋមន្តី ជាមាតាដ៏ល្អ និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ជាពិសេស ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សា និងប្រទានពរជ័យសេរីមង្គលជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ និងភរិយា ៕
ដោយ : សិលា