ស្ថានទូតចិនប្រចាំកម្ពុជា សូមអោយបងប្អូន មេត្តាដាក់ឈ្មោះឱ្យឆ្មាអាណាថា ហើយទទួលបានរង្វាន់ទៀត !

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ facebook ផ្លូវការ របស់ខ្លួនថា, “កម្មវិធីដាក់ឈ្មោះឱ្យឆ្មាអាណាថា”

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ចូរយើងទាំងអស់គ្នាចូលរួមរកឈ្មោះមួយសម្រាប់សមាជិកថ្មីរបស់ស្ថានទូតចិន! ឈ្មោះដែលត្រូវបានជ្រើសរើសនឹងទទួលបានរង្វាន់ជាកាសឥតខ្សែ HUAWEI FreeBuds Pro ដ៏ស្រស់ស្អាតដែលមានតម្លៃ ១៧៩ ដុល្លារអាមេរិក។ សូមធ្វើការខមិនឈ្មោះដែលអ្នកជ្រើសរើសនៅខាងក្រោមនេះ ឈ្មោះដែលទទួលបានការ Like ច្រើនជាងគេនឹងទទួលបានឈុតជាឧបករណ៍សម្អាតធ្មេញនិងច្រាសដុសធ្មេញអេឡិចត្រូនិចរបស់ក្រុមហ៊ុន HUAWEI ដែលមានតម្លៃ ៧៨ ដុល្លារអាមេរិក។ កម្មវិធីនេះនឹងផុតកំណត់នៅវេលាម៉ោង ២៤៖០០ថ្ងៃទី៣១ខែធ្នូ។ សូមចូលរួមឱ្យបានច្រើនកុះករក្នុងកម្មវិធីនេះ។

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, យើងនៅមានសត្វអាណាថាតូចៗជាច្រើនទៀត។ យកចិត្តទុកដាក់ និងស្រឡាញ់សត្វទាំងអស់នេះ ដើម្បីកាត់បន្ថយការបោះបង់ចោល និងជាទំនួលខុសត្រូវមួយផងដែរ ព្រោះជីវិតនីមួយៗសុទ្ធតែត្រូវទទួលបានការគោរពនិងឱ្យតម្លៃទាំងអស់៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print