ពិធីករដ៏ល្បីមួយរូប VJ តា ប៊ុយបើករថយន្តស៊េរីទំនើប បង្កគ្រោះថ្នាក់ហេីយព្យាយាមបេីករត់ត្រូវជនរងគ្រោះដេញឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ: មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីលោកVJ តា ប៊ុយ ពិធីករដ៏ល្បីនៅក្នុងស្ថានីយ៍ទូរទស្សន៍មួយ បានបើករថយន្តស៊េរីទំនើបម៉ាកRange Rover​ លឿនជ្រុលបុករថយន្តtoyota prius ពីក្រោយ ខណៈកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ បន្ទាប់មកបានរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុច មុខអតីតទូរទស្សន៍ប៉ុស្តិ៍លេខ៣ ទើបភាគីរថយន្តរងគ្រោះដេញកាក់ជាប់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី ៣ ទៅ ៤ នាក់បើករថយន្ត toyota prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AH-7048ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-8809បើកបរដោយលោកVJ តា ប៊ុយពិធីករដ៏ល្បីឈ្មោះមួយរូប ធ្វើដំណើរមកពីក្រោយបុករថយន្តtoyota prius ពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ភ្លាមនោះរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ត្រូវបានជនរងគ្រោះបើករថយន្តដេញឃាត់ជាប់។

ក្រោយកើតហេតុគេឃើញលោកVJ តា ប៊ុយដើរមិនត្រង់ផ្លូវផងសង្ស័យស្រវឹងខ្លាំង ត្រូវបានបុរស៣ នាក់ទៀត គ្រាទៅដាក់ក្នុងរថយន្តមួយគ្រឿងទៀត ដោយប្រាប់ថាបញ្ជូនទៅប៉ុស្តិ៍នគរបាល ចំណែករថយន្តទាំង ពីរ គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្ត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print