រថយន្តកុងតឺន័របេីកឡើងខឿនពុះចែកទ្រូងផ្លូវជាតិលេខ១​ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម​ និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាសុខៗត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុន​ ផែស្ងួត​ តេងឡាយ​ បើកដោយបុរសម្នាក់ស្រវឹងស្រាមកបញ្ច្រាសទិសគ្នារេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូទាំងកំរោល កាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
​ សពជនរងគ្រោះមានឈ្មោះ​ ហ៊ុន វាសនា ភេទប្រុស​ អាយុ២៧ឆ្នាំ​ ស្នាក់នៅរាជធានីភ្នំពេញ។
​ តាមប្រភពពីសន្តិសុខម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន​ផែស្ងួត​ តេងឡាយ​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A-0771បើកដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រា​ពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលេីខឿនពុះចែកទ្រូងផ្លូវទៅបុកម៉ូតូម៉ាក
E XCITER​ ពាក់ស្លាកលេខភ្នំពេញ1GQ -6422ជិះដោយបុរសពីរនាក់ក្នុងទិសដៅពីកើតទៅលិច​ ពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវហើយត្រូវរថយន្តកិនចំក្បាលអ្នកបើកម៉ូតូធ្លាយខួរពេញផ្លូវស្លាប់យ៉ាងរន្ធត់​ និងបុរសម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់​ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​ ។ ដោយឡែកតៃកុងរថយន្តបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ច្បារអំពៅ២​ រង់ចាំប្រគល់ឱ្យជំនាញចាត់ការតាមនីតិវិធី​ ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចខណ្ឌច្បារអំពៅសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីធ្វេីការវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​។ ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print