រថយន្តឡិចស៊ីសបុកឡំប្រឺតាត្រង់ផ្លូវបំបែកជាបួនគាបអូសជាង១០ម៉ែត្របណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសRX450h
បានបេីកបុកឡំប្រឺតាពីចំហៀងពេញទំហឹងគាបជាប់នឹងរថយន្តអូសជាង១០ម៉ែត្រ​បណ្តាលឱ្យបុរសអ្នកបើកឡំប្រឺតារងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ៤៣២​កែងផ្លូវលេខ១៦៧​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបរឡំប្រឺតា ពណ៌ស​ ពាក់ស្លាកលេខកំពង់ចាម1I -3376 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៧​ ក្នុងទិសដៅពីជេីងទៅត្បូងឆ្លងផ្លូវលេខ៤៣២​ ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីស​ RX 450H ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AP-3368 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាចំពីចំហៀងពេញទំហឹងគាបជាប់អូសប្រហែលជាង១០ម៉ែត្របណ្តាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីមកធ្វេីការវាស់វែងយករថយន្តបង្កហេតុនិងឡំប្រឺតារងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print