បញ្ហាភស្តុភារ ការពន្យារពេលក្នុងការសម្រេចចិត្តចាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រជាពលរដ្ឋនៅក្នុងទ្វីបអាហ្រ្វិក។ ចំណែកវ៉ាក់សាំងមានរយៈពេលប្រើប្រាស់ខ្លីជាមូលហេតុបណ្តាលឱ្យវ៉ាក់សាំងជាច្រើនផុតកំណត់ និងត្រូវបានបោះបង់ចោល។ រដ្ឋាភិបាលបណ្តាប្រទេសទ្វីបអាហ្វ្រិកបានអំពាវនាវឲ្យមានការផ្តល់ជំនួយពីប្រទេសដែលផលិតវ៉ាក់សាំងនៅជុំវិញពិភពលោកដើម្បីបំពេញតម្រូវការខ្វះវ៉ាក់សាំងនៅក្នុងទ្វីបអាហ្វ្រិក ។ រយៈពេលចុងក្រោយនេះ ខណៈតំបន់ជាច្រើនជុំវិញពិភពលោកតម្រូវការវ៉ាក់សាំងថយចុះ បានជួយដល់ប្រភពផ្គត់ផ្គង់វ៉ាក់សាំងទៅទ្វីបអាហ្វ្រិកកើនឡើង ចំណែកពលរដ្ឋទៅចាក់នៅមានកម្រិតទើបមានវ៉ាក់សាំងផុតកំណត់ជាច្រើន ។ ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងទ្វីបអាហ្វ្រិកនៅទាបនៅឡើយទេ ខណៈតំបន់នេះមានករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង ។ ប្រទេសសេណេហ្គាល់បានប្រកាសនៅថ្ងៃទី១៣ខែធ្នូថា មានវ៉ាក់សាំងដល់ទៅជាង២សែនដូសបានផុតកំណត់ដោយសារតែមិនបានប្រើប្រាស់ដល់រយៈពេល២ខែកន្លងមកហើយ ។ វ៉ាក់សាំង នឹងត្រូវផុតកំណត់នៅចុងខែធ្នូឆ្នាំ២០២១៕ ដោយសាធី
រូបថត៖Reuters.