បុរសម្នាក់លោតទម្លាក់ខ្លួនពីលើផ្ទះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បាន លោតទម្លាក់ខ្លួនពីលើផ្ទះ ជាន់ទី១ ត្រូវក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបង្កកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចទីតាំង បារនិងភោជនីយដ្ឋាន ផ្ទះលេខ៦៨A៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ១៣៥ ស្ថិននៅក្នុងសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមានពីប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថាបុរសម្នាក់ខាងលើនិងបានស្នាក់នៅផ្ទះលេខលេខ ៦៨A៥បានឈរមួយសន្ទុះធំមិនដឹងយ៉ាងម៉េចស្រាប់តែឈរពីលើប៉ាងឬស្សីដែលនៅលើជាន់ទីមួយនោះស្រាប់តែទំលាក់ខ្លួនមកបណ្ដាលឲ្យក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុដោយមិនដឹងមូលហេតុ។

ពាក់ព័ន្ធករណីខាងលើនេះផងដែរសមត្ថកិច្ចនៅ មិនទាន់ដឹងថាជាករណីអ្វីអោយប្រាកដនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញ និង សមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការស្រាវជ្រាវ ត្រួតពិនិត្យមើលកន្លែងកើតហេតុដើម្បីបញ្ជាក់ថាករណីនេះមានពាក់ព័ន្ធជាមួយនឹងរឿងអ្វីឲ្យប្រាកដ ។

បច្ចុប្បន្នសពជនរងគ្រោះ ខាងលើត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរងចាំរកក្រុមគ្រួសារដើម្បី ធ្វើបុណ្យផងដែរ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print