ភ្នំពេញ៖ ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ បានមកដល់ម្តងទៀតហើយ! នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ណាហ្គាវើលដ៍ សូមចូលរួមអបអរជាមួយពុកម៉ែបងប្អូនទាំងអស់នៅក្នុងឱកាសដ៏ពិសេសនេះដោយផ្តល់ជូននូវការតុបតែងដ៏ទាក់ទាញ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នំប្រពៃណី និងការផ្តល់ជូនជាច្រើនទៀត។ សូមអញ្ជើញទៅណាហ្គាវើលដ៍ដើម្បីទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅក្នុងខែធ្នូនេះ!
នៅក្នុងអគារណាហ្គាវើលដ៍ ត្រូវបានតុបតែងដោយអំពូលភ្លើងយ៉ាងភ្លឺផ្លេកដែលបង្កើតនូវបរិយាកាសដ៏មនោរម្យសម្រាប់គ្រប់គ្នា។ ប្រសិនបើពុកម៉ែបងប្អូនចង់ថតរូបជាមួយម៉ាស់ស្កុតរូបខ្ញី សូមស្វែងរកគាត់នៅក្នុងអគារពីម៉ោង ៣ រសៀលដល់ម៉ោង ៨ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៦ ដល់ ២៦ ខែធ្នូ។
ខាងក្រៅអគារណាហ្គាវើលដ៍នៅលើសួនច្បារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការតុបតែងជាមួយនឹងអំពូលភ្លើងណូអែលដ៏ទាក់ទាញ! បំភ្លឺពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ១១ យប់រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រូបធំៗដែលត្រូវបានដំឡើងនៅលើសួនច្បារ រួមមាន រូបមនុស្សព្រិល រូបក្តាន់ រូបស្ករគ្រាប់ រូបលោកតាណូអែល រូបផ្កាយ និងរូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រផងដែរ។ ក្នុងខណៈពេលថតរូប សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់មុខឲ្យបានគ្រប់ៗគ្នា។
រីករាយថ្ងៃឈប់សម្រាកចុងឆ្នាំ និងពិសាម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដែលពុកម៉ែបងប្អូនអាចពិសាអាហារប៊ុហ្វេពេលល្ងាចតាមចិត្ត ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៥ ដល់ ៣១ ខែធ្នូនៅក្នុងភោជនីយដ្ឋានដែលមានបរិយាកាសដ៏ល្អ និងម៉ាស៊ីនបាញ់ព្រិលដែលពុកម៉ែបងប្អូនអាចថតដើម្បីបង្ហោះនៅក្នុងបណ្តាញសង្គម។ ម្នាក់ត្រឹមតែ ១៨$ ពុកម៉ែបងប្អូន អាចពិសាម្ហូបពិសេសៗឥតកំណត់ ដូចជា៖ អយស្ទ័រស្រស់ សាច់អាំង ម្ហូបពេញនិយមបែបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងអាហារជាច្រើនមុខទៀត។ បន្ថែមម្នាក់ ១០$ សម្រាប់ការពិសាស្រាទំពាំងបាយជូរឥតកំណត់។
សម្រាប់ថ្ងៃពិសេសនៅថ្ងៃទី២៤ ទី២៥ និងទី៣១ ខែធ្នូ ពុកម៉ែបងប្អូន អាចកម្ម៉ង់ម្ហូបជាច្រើនមុខបន្ថែមទៀត (ម្នាក់ ២៥$)។
សម្រាប់ការអបអរបុណ្យណូអែលប្រកបដោយភាពស្និទ្ធស្នាលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ ពុកម៉ែបងប្អូន អាចអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet ជាន់ទី១ ណាហ្គាវើលដ៍ទី១។ ម្នាក់ត្រឹមតែ ៤៥$ ពុកម៉ែបងប្អូន នឹងអាចពិសាអាហារឈុតពេលល្ងាច ៥ មុខ រួមមាន មាន់ទួគីដុត (ពិសាឥតកំណត់) នំណូអែលដុតជាមួយស្រា ស្រាទំពាំងបាយជូរមួយកែវឥតគិតថ្លៃ និងអាហារជាច្រើនទៀត។ បម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ ទំនាក់ទំនងកក់ទុកមុន ០១៥ ៤០២ ៣៤៥ ឬ [email protected] ។
ចែករំលែកភាពផ្អែមល្ហែម និងក្តីស្រឡាញ់ចេញពីបេះដូងក្នុងឱកាសបុណ្យណូអែល! នំប្រពៃណីសម្រាប់មនុស្សជាទីស្រឡាញ់របស់ណាហ្គាវើលដ៍ រួមមាន នំរូបផ្ទះរសជាតិខ្ញី នំរូបដើមឈើណូអែល នំដុត នំស្តូឡិន នំផាយ នំរូបគល់ឈើ និងនំជាច្រើនទៀត! មានលក់រៀងរាល់ថ្ងៃ ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។
ជួបជុំ និងពិសាមាន់ទួគីដុតនៅគេហដ្ឋានជាមួយមនុស្សជាទីស្រឡាញ់! មាន់ទួគីដុតដ៏ឈ្ងុយឆ្ងាញ់នេះ តម្លៃ ៩៩$ ប៉ុណ្ណោះ (មាន់ទាំងមូលទម្ងន់ ៥,៥-៦,៥ គីឡូក្រាម) មានញាត់ជាមួយនឹងគ្រឿងផ្សំប្រពៃណីណូអែល ដូចជា គ្រាប់កៅឡាក់ កូនដំឡូង កូនស្ពៃ បន្លែ ទឹកជ្រលក់ខ្ទឹមបារាំង និងទឹកជ្រលក់គ្រែនបឺរី។
ផ្តល់ជូនពីថ្ងៃទី២០ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២១។ សូមណែនាំឲ្យកក់ ២៤ ម៉ោងទុកជាមុននៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected]។
បន្ទាប់ពីបុណ្យណូអែល ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាអាហារឈុតពេលល្ងាចអបអរឆ្នាំថ្មី២០២២ ពិសេសនៅភោជនីយដ្ឋានបារាំង Le Gourmet ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ នៅថ្ងៃទី៣១ ខែធ្នូ ។ អាហារឈុតពេលល្ងាចប្រពៃណីបែបបារាំង ៥ មុខជាមួយនឹងស្រាប្រូសេកូមួយកែវឥតគិតថ្លៃ ម្នាក់ ៦៥$ ប៉ុណ្ណោះ។
នៅរាត្រីថ្ងៃទី៣១ ខែធ្នូ នឹងមានការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យដែលពុកម៉ែបងប្អូនអាចមកធ្វើជាសាក្សីដើម្បីស្វាគមន៍ឆ្នាំសកលជាមួយគ្នានៅណាហ្គាវើលដ៍។ កញ្ចប់ស្នាក់នៅបន្ទប់សណ្ឋាគារ មានបូកបញ្ចូលម្ហូបពិសេស ហើយពុកម៉ែបងប្អូនអាចពិសាអាហារ និងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃកាំជ្រួចពីបន្ទប់សណ្ឋាគារផងដែរ។ សូមកក់បន្ទប់តាមរយៈអ៊ីម៉ែល [email protected] ។
ប្រសិនបើពុកម៉ែបងប្អូនចង់មកកម្សាន្តនៅក្លឹបបន្ទាប់ពីរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីរួច សូមអញ្ជើញទៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដែលមានការសម្តែងតន្ត្រីផ្ទាល់ ឌីជេ ភេសជ្ជៈពិសេស និងអ្វីៗដែលរំភើបជាច្រើនទៀត។
ហើយនៅថ្ងៃទី១ និងទី២ ពុកម៉ែបងប្អូន អាចអញ្ជើញទៅពិសាអាហារថ្ងៃត្រង់ស្វាគមន៍ឆ្នាំថ្មីឥតកំណត់នៅភោជនីយដ្ឋាន 2Pangea ម្នាក់ត្រឹមតែ ១៨$ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ដែលមានអាហារសម្រន់ អាហារចម្បង និងបង្អែមពិសេសផងដែរ។ បន្ថែម ១០$ ក្នុងម្នាក់ដើម្បីអាចពិសាស្រាទំពាំងបាយជូរឥតកំណត់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។
សូមអញ្ជើញទៅទទួលយកនូវបទពិសោធន៍ដ៏សប្បាយរីករាយនៅណាហ្គាវើលដ៍។ រីករាយបុណ្យណូអែល និងសួស្តីឆ្នាំថ្មី ឆ្នាំសកល!
ដោយ៖ស តារា
អបអរបុណ្យណូអែល និងឆ្នាំថ្មីជាមួយនឹងការពិសាអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមាន មាន់ទួគីដុតដែលអាចខ្ចប់ទៅគេហដ្ឋាន អាហារឈុតប្រពៃណី អាហារពេលល្ងាចឥតកំណត់ និងការផ្តល់ជូនជាច្រើនទៀត!
ការតុបតែងដ៏ភ្លឺចែងចាំង និងទាក់ទាញនៅខាងក្នុង និងខាងក្រៅអគារណាហ្គាវើលដ៍សម្រាប់ពុកម៉ែបងប្អូនថតរូបទុកជាអនុស្សាវរីយ៍ និងកម្សាន្ត។
បង្កើនភាពផ្អែមល្ហែម និងភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ដោយចែករំលែកនំប្រពៃណីណូអែលសម្រាប់ពួកគេ តម្លៃចាប់ពី ៤$ ប៉ុណ្ណោះ។