អគ្គនាយកស៊ីម៉ាក់​​ មានយុវជននិងប្រជាពលរដ្ឋកម្ពុជា​ ព្រមទាំងជនបរទេសខ្លះ​ នៅតែលេីកសំនួរដដែលៗថា៖​ ហេតុអីកម្ពុជាមានសង្គ្រាម?

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែធ្នូ​​​ ឆ្នាំ២០២១នេះថា៖​ មានយុវជននិងប្រជាពលរដ្ឋកម្ពុជា​ ព្រមទាំងជនបរទេសខ្លះ​ នៅតែលេីកសំនួរដដែលៗថា​ ហេតុអីកម្ពុជាមានសង្គ្រាម? តេីសង្គ្រាមបង្កឱ្យបាត់បង់អ្វីខ្លះ? តេីអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការខូចខាតប្រទេសនិងស្លាប់ប្រជាពលរដ្ឋខែ្មរស្លូតត្រង់រាប់លាននាក់? មានសំនួរជាច្រេីនទៀតត្រូវតែមានចម្លេីយសមស្របសំរាប់ជាការឆ្លុះបញ្ចាំងការពិតផង ជាឯកសារប្រវត្តិសាស្ត្រផង​ ជាភស្តុតាងជាក់ស្តែង​ ទុកជាការអប់រំនិងពិសោធន៍សំរាប់ប្រជាពលរដ្ឋនិងសង្គមខែ្មរទាំងមូលក៏ដូចជាបរទេសខ្លះ​ បានដឹងនិងចងចាំផងដែរ។

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា​ ខ្ញុំយល់ថា​ប្រទេសជាតិនេះ​ ត្រូវការចាំបាច់ក្នុងការបង្កេីត”សារមន្ទីសង្គ្រាម”​ ​កំរិតជាតិមួយជាពិសេសនៅភ្នំពេញ​ ដេីម្បីជាប្រភពចំណេះដឹងសំរាប់មនុស្សគ្រប់ជំនាន់ក្រោយៗទៀត​ស្វែងយល់រៀនសូត្រនិងរំលឹកនូវសោកវិនាសកម្មសង្គ្រាមនៅសម័យទំនេីបសតវត្សរ៍ទី២០កន្លងទៅថ្មីៗនេះ! ។

នៅចំពោះមុខនេះ​ អង្គភាពសុីម៉ាក់បានរៀបចំសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននៅខេត្តសៀមរាប​ ដែលអាចស្វែងយល់បានពីសកម្មភាពរំដោះបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​! ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print