កាកបាទក្រហមកម្ពុជា​ បន្តប្រគល់ជែលលាងដៃជូន​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ (ជាខេត្តទី១១) និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន៩​ នៅក្នុងខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម : កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានបន្តប្រគល់ជែលលាងដៃចំនួន​ ៨០០កេស​ (ស្មេីនឹង​ ១២,៨០០ដប)​ ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុកចំនួន​៩​ សម្រាប់ប្រេីប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ដែលពិធីប្រគល់-ទទួល​ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី​ ១៤​ ខែធ្នូ​ ឆ្នាំ២០២១​ នាស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​។

ក្នុងឱកាសនោះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ថ្លែងអំណរគុណ​ និងកោតសរសេីរចំពោះថ្នាក់ដឹកនាំ-ប្រតិបត្តិករនៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ គ្រប់លំដាប់ថ្នាក់​ កងកម្លាំងមានសមត្ថកិច្ច​ អាជ្ញាធរដែនដី​ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ​ទាំងអស់​ ដែលបានលះបង់យ៉ាងធំធេង​ ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​។

ជាមួយគ្នានេះ​ លោកស្រី បានលេីកឡេីងថា «​ជែលលាងដៃទាំងអស់នេះ​ជាអំណោយរបស់​ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ ដែលបានប្រគល់ជូន​កាកបាទក្រហមកម្ពុជា​ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប)​ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ​ ហេីយដែល​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់ជូនដល់​ សាខាកាកបាទក្រហមកម្ពុជា​ និងមន្ទីរពេទ្យបង្អែក​ នៅទូទាំង២៥​រាជធានី-ខេត្ត​ ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាពិសេសដេីម្បីលេីកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល​ ដោយផ្តោតលេីការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត​ ក្រុង​ ស្រុក​ នៅទូទាំងប្រទេស​ ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»។ ទន្ទឹមនឹងនេះ​​ លោកជំទាវ​ សង្ឃឹមជឿជាក់ថាខ្លឹមសារនៃ​ យុទ្ធសាស្ត្រស្តីពី​ «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ក្នុងបរិបទនៃជំងឺកូវីដ-១៩​» នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយេីង​ ដេីម្បីធានាបាននូវស្ថិរភាពនៃការបេីកដំណេីរការប្រទេសឡេីងវិញ​ និងស្តារសេដ្ឋកិច្ច-សង្គមឡេីងវិញ»។

ក្នុងឱកាសនោះដែរ លោកស្រី ប៉ាង​ ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព​ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print