ចាស់ជរា និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត សរុបចំនួន៦៨គ្រួសារ រស់នៅក្នុងភូមិ៤ សង្កាត់បឹងកេងកងទី៣ ទទួលអំណោយមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ លោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​ ២០២១នេះ នៅបរិវេណសាលាបឋមសិក្សាជ័យជំនះ​ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា១៣គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥៥គ្រួសារ​ សរុបចំនួន៦៨គ្រួសារ រស់នៅក្នុងភូមិ៤ សង្កាត់បឹងកេងកងទី៣ ។

នាឱកាសនោះ​ លោកប្រធានគណៈកម្មាធិការអនុសាខា បានលេីកឡេីងពីសកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ក្នុងការយកចិត្តទុកដាក់គិតគូរជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​

ជាមួយគ្នានេះដែរ លោកអភិបាល​ខណ្ឌ​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១០កញ្ចប់ តែ១កញ្ចប់ ត្រីខ២កំប៉ុង ទឹកដោះគោ១កំប៉ុង អំបិល៣គីឡូក្រាម ស្ករ១គីឡូក្រាម និងម៉ាស១០ ។ អង្គការផ្ទះបាយកុមារ ក៏បានចូលរួមជួយឧបត្ថម្ភក្នុងគ្រួសារៗទទួលបាននំបុ័ង១ដើមផងដែរ​ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print