លោក សុខ លូ ដឹកនាំក្រុមការងារ ដាំកូនឈើឡើងវិញនៅដីតំបន់៣ ស្ថិតក្នុងចំណុចក្រពើស្គម ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីចុះដាំកូនឈើឡើងវិញនៅតំបន់៣ ចំណុចក្រពើស្គម ស្ថិតក្នុង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ពីសំណាក់ឈ្មួញខិលខូច និងក្រោយពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យមានការបង្ក្រាបជាបន្ទាន់រាល់សកម្មភាពដែលរំលោភបំពានដីតំបន់៣ និងត្រូវដាំកូនឈើលើដីព្រៃលិចទឹកឡើងវិញ ។

សូមបញ្ជាក់ថា, ការដាំកូនឈើនេះក៏មានការអញ្ជើញចូលរួម ពី លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកឯកភ្នំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ ។

ដើមឈើព្រៃលិចទឹកដែលយកមកដាំនាពេលនេះ មានកូនឈើព្រៃលិចទឹកចម្រុះចំនួន៥ពាន់ដើម ក្នុងនោះមានដើមប្ញស្សីចំនួន១០០០ដើម ត្រូវបានយកទៅដាំនៅតំបន់ ដែលរងការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីបានរឹបអូសពីក្រុមឈ្មួញនិងប្រជាពលរដ្ឋ បានទន្រ្ទានព្រៃលិចទឹកទាំងនោះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print