សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ !

ចែករំលែក៖

ភ្នំពេញ : គយកម្ពុជា : សេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាសាធារណៈជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ១២:០០ ថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងធុរជន ដែលមានតម្រូវការទំនាក់ទំនងការងារ ឬ ទទួលការផ្តល់សេវាសាធារណៈនៅតាមអង្គភាពគយនិងរដ្ឋាករស្ថិត ក្នុងអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងមានរៀបចំពិធីសម្ពោធអគាររដ្ឋបាលក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បី ធានាឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្អាកការផ្តល់សេវាសាធារណៈ និងផ្អាកការចេញចូលជាបណ្តោះ អាសន្ននៅអគាររដ្ឋបាលដែលមានទីតាំងអគារលេខ៦៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីម៉ោង ១២:០០ ថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ ចំពោះការផ្តល់សេវា តាមប្រព័ន្ធអនឡាញ និងការផ្តល់សេវារបស់អង្គភាពគយនិងរដ្ឋាករដែលមានទីតាំងនៅក្រៅអគាររដ្ឋបាលនេះ នៅដំណើរការជាធម្មតា។ ទន្ទឹមនឹងនេះ សូមម្ចាស់យានជំនិះគ្រប់ប្រភេទដែលចតនៅក្នុងអគារ បរិវេណអគារ និងជុំវិញរបងអគាររដ្ឋបាល មេត្តារកចំណតថ្មីជាបណ្ដោះអាសន្នក្នុងអំឡុងពេលជូនដំណឹងនេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ធុរជន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ តាមការគួរ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print