សារចូលរួមរំលែកទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូនប្រជាជន សហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះកំបុតត្បូង

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន សារចូលរួមរំលែកទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូនប្រជាជន សហរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះកំបុតត្បូង

រាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ពេលបានទទួលដំណឹងពីការ បាត់បង់ជីវិតមនុស្សជាច្រើននាក់ និងការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើង ដោយខ្យល់ព្យុះកំបុតត្បូងដ៏សាហាវ ដែលវាយប្រហារមកលើរដ្ឋមួយចំនួននៅភាគខាងលិច និង ខាងត្បូងនៃសហរដ្ឋអាមេរិក។

ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូម ចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយប្រជាជនអាមេរិក និងសូមសំដែងសេចក្តីទុក្ខដ៏សែន ក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់មនុស្សជាទី ស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យជនរងគ្រោះជាច្រើនផ្សេងទៀតដែលកំពុងបាត់ខ្លួនមាន សុវត្ថិភាពគ្រប់ៗគ្នា ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print