មន្ទីរពេទ្យបង្អែកចតុមុខ ទទួលបរិក្ខារពេទ្យ និងសម្ភារការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីត-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ នៅវេលាម៉ោង០៨ព្រឹក​ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ​ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់- ទទួល បរិក្ខារពេទ្យ និងសម្ភារការិយាល័យ ពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង សប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនមន្ទីរពេទ្យបង្អែកចតុមុខ។

ក្នុង​កម្មវិធីនេះប្រារព្ធឡើងនៅ ក្នុងបរិវេណ មន្ទីរពេទ្យបង្អែកចតុមុខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​ ដោយ​មានការចូលរួមពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញផងដែរ​។

សូមជម្រាបថា​ កាលពីយប់មិញនេះ​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)​ បានបញ្ជាក់ថា មកទល់ពេលនេះ​ អ្នកជំងឺកូវីដ-១៩​ ប្រភេទអូមីក្រុង​ មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ​ ហេីយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់។ យេីងរកឃេីញអូមីក្រុងតែមួយករណីនេះទេ។​ សូមបងប្អូនកុំភ័យពេក​ តែក៏កុំហ៊ានពេកដែរ​ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ​ “៣ការពារ​ និង៣កុំ​ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់ដូសមូលដ្ឋាន​ និងដូសទីបី​ នៅពេលដល់វេនលោកអ្នក”​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ជាពិសេសពពួកបម្លែងខ្លួនថ្មី​ និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print