ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញពីផ្លាកសញ្ញាបំរាម៖ “ ហាមចត, ហាមឈប់, ហាមចតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ”។
ក្រសួងសាធារណការ បានគូសបញ្ជាក់ថា ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។
ដើម្បីយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរ សូមទាញយកកម្មវិធី Cambodia Driving Rules ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ ក្រសួងក៏បានឱ្យដឹងកាលពីម្សិលមិញនេះថា តេីបងប្អូនប្រជាពលរដ្ឋមានចម្ងល់ និងសំណួរពាក់ព័ន្ធការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក (ចុះបញ្ជីយានជំនិះ បណ្ណបើកបរ ឆៀក…) ដែរទេ?
សូមជម្រាបថា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ដោយមានការអញ្ជេីញចូលរួមពីវាគ្មិនកិត្តិយស ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វេីការសួរសំណួរដោយទម្លាក់ចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីជ្រេីសរេីសមកឆ្លេីយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់លេីហ្វេសប៊ុក ៖ ” ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕
ដោយ៖ស តារា