តុលាការផ្តន្ទាទោសអតីតអគ្គកុងស៊ុលប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោក គ្រុយ លឹមហេង ៣ឆ្នាំបន្ថែមករណីសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២១ បានសម្រេចបើកសវនាការលើ អតីតអគ្គកុងស៊ុលប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោក គ្រុយ លឹមហេង និងសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសចំនួន៣ឆ្នាំបន្ថែមទៀត ករណី សម្អាតប្រាក់ ករណីគឺពាក់ព័ន្ធនិងរូបលោកបានទិញផ្ទះមួយកន្លែងនៅរាជធានីភ្នំពេញតម្លៃ ៣០៨៨០០ ដុល្លារ សាលក្រមនេះក៏បានសម្រេចពិន័យប្រាក់ចំនួន១០០លានរៀល បង់ចូលថវិការដ្ឋ និងសម្រេចរឹបអូសលុយចំនួន ១០១៩៣៧ ដុល្លារ។

សូមបញ្ជាក់ថា លោក លិ សុខា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០២០កន្លងទៅ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ គ្រុយ លឹមហេង ភេទប្រុសអាយុ៤៥ឆ្នាំអតីតអគ្គកុងស៊ុលប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដាក់ពន្ធនាគារកំណត់រយពេល៧ឆ្នាំ និងពិន័យប្រាក់ចំនួន១០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ.បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទ.រំលោភអំណាច បទ.វិតិក្រម និងបទ.មិនព្រមប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមមាត្រា៥៩២.៥៩៣ និងមាត្រា៦០១នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣៥ មាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ។ ប្រព្រឹត្តនៅចំណុចស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន កាលពីអំឡុងឆ្នាំ២០១៦ដល់ខែមិថុនាឆ្នាំ២០១៨៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print