ភ្នំពេញ៖ ស្នូរកាំភ្លើងមួយគ្រាប់បានបន្លឺឡើងផ្អើលប្រជាពលរដ្ឋនិងអ្នកដំណើរតាមផ្លូវក្នុងករណីចោរលួចកាច់កញ្ចក់រថយន្ត។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១២ខែមេសាឆ្នាំ២០១៦ស្ថិតត្រង់ចំណុចមុខផ្ទះលេខ១១៥ ផ្លូវ១៨២ ក្បែរស្តុបនាងគង្ហីញ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយគ្រឿងម៉ាក់អូឌីពណ៌ខ្មៅមិនចាំស្លាកលេខខណះនោះស្រាប់តែមានភាពឆោឡោកើតឡើងដោយសំរែកថាចោរ ..ចោរ ។ សាក្សីបន្តទៀតថាៈ ស្របពេលនោះស្រាប់តែមានបុរសដែលគេអះអាងជានគរបាលតែពុំដឹងអង្គភាពស្លៀកសំលៀកបំពាក់សុីវិល បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើមួយគ្រាប់ផ្អើលប្រជាពលរដ្ខនៅកន្លែងកើតហេតុនិងធ្វើដំណើរតាមផ្លូវ ព្រមទាំងសមត្ថកិច្ចរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាជនសង្ស័យក្នុងករណីលួចកាច់កញ្ចក់រថយន្តខាងនេះឈ្មោះមាស ឧត្តម អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងត្របែក បច្ចុប្បន្នត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្ត៕
ដោយ៖ ស សម