​អភិបាលខេត្តកំពង់ចាម ថ្លែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​អំណរគុណ ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូរ​អភិវឌ្ឍន៍

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ លោក អ៊ុន ចាន់​ដា អភិបាលនៃ​គណៈ​អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​អំណរគុណ ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូរ​អភិវឌ្ឍន៍ រួមមាន ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែល​បានផ្តល់ ជំនួយឥតសំណង និង​ហិរញ្ញប្បទាន​កម្ចី ដ៏​ធំធេង តាមរយៈ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប​ជំហាន ២ នា​ថ្ងៃនេះ។ ការថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស លោកអភិបាលខេត្ត​ ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ១​ខ្សែ មាន​ប្រវែង ២.៦៩៧​ម៉ែត្រ ឆ្លងកាត់​ឃុំ​ចំនួន ២ ស្ថិត​ក្នុងស្រុក​កោះសូទិន នា​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១នេះ ។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ការកោតសរសើរ ដល់​ក្រុមការងារ​អនុវត្ត​គម្រោង របស់​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា ក្រុមការងារ​គ្រប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ត​គម្រោង​កន្លងមក ទទួលបាន​លទ្ធផល​ដ៏​ធំធេង ក្នុង​ការជួយ​គាំទ្រ​ដល់​កសិករ​គោលដៅ ឱ្យមាន​ជីវភាព​កាន់តែ​ល្អប្រសើរ ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​ជាតិ និង​បានការ​គាំទ្រ ពី​ដៃគូ​អភិវឌ្ឍន៍ ឲ្យ​មាន​ជំហាន​២ ទៀត​នៅថ្ងៃនេះ ផងដែរ ។ លោកអភិបាលខេត្ត​ មានប្រសាសន៍​ដែរ​ថា គម្រោង​ខាងលើនេះ មិនមែន​បានមក​ដោយ​ការ​ចៃដន្យ​នោះទេ តែ​វា​ពិតជា​កើតឡើង ដោយ​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ រួម​ជាមួយនឹង​ប្រទេស មាន​សុខសន្តិភាព ការខិតខំ​ប្រឹងប្រែង របស់​ក្រុមការងារ​គម្រោង ផងដែរ ។

ជាមួយគ្នានេះ​ លោកអភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​លោក​មេឃុំ ដែលជា​ម្ចាស់​គម្រោង ត្រូវតែ​យកចិត្តទុកដាក់​តាមដាន​ត្រួតពិនិត្យ ឱ្យបាន​ម៉ត់ចត់​បំផុត ។ រីឯ​ក្រុមការងារ​គម្រោង​ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​ទីប្រឹក្សាបច្ចេកទេស គួរតែរៀបចំ​ធ្វើ​បទ​បង្ហាញ ដោ​យស​ង្ខេ​ប​អំពី​លក្ខណៈ​បច្ចេក ទេស​ដល់​ឃុំ ដើម្បី មាន​សមត្ថភាព​ក្នុង​ត្រួត​ពិន​ត្យ និង​តាមដាន ។ ចំពោះ ក្រុមហ៊ុន​ទទួល​ការ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គម្រោង ទៅតាម​បទដ្ឋាន​បច្ចេកទេស ។

សូមបញ្ជាក់ថា គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ ២​ជាន់ មាន​ប្រវែង​មាន ២.៦៩៧​ម៉ែត្រ គុណ​ទទឹង ៥​ម៉ែត្រ នេះ ស្ថិតនៅ​ឃុំ​ពង្រ ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម មាន​អ្នកទទួលផល សរុប ៣.៤៥៩​នាក់ ស្មើនឹង ៩៤៦​គ្រួសារ ។ គម្រោង​អន្តរ​ឃុំ​នេះ បានការ​គាំទ្រ​ពី​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប​ជំហាន ២ ។ កន្លងមក ក៏ដូចជា បច្ចុប្បន្ន គម្រោង​បាន​ផ្តល់នូវ​វឌ្ឍនៈភាព ជាច្រើន​ជូន​ប្រជាជន​ក្រីក្រ​កំរិត​១ និង​២ នៅក្នុង​ស្រុក​គោលដៅ​ចំនួន ០៥​ស្រុក (​កោះសូទិន ស្ទឹងត្រង់ កងមាស ជើងព្រៃ និង​ស្រុក​បាធាយ​) ស្មើនឹង ឃុំ​គោលដៅ​ចំនួន ៤០ ។ គម្រោង​អនុវត្ត​ផ្ដោតទៅលើ ១.​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ គាំទ្រ​ដល់​ផលិតភាព​កសិកម្ម ។ ២.​ការពង្រឹង​សមត្ថភាព​ក្រុម​កសិករ​ខ្នាតតូច LIG ។ និង​៣.​ការគាំទ្រ​ការបង្កើន​ផលិតភាព កសិកម្ម​ពិពិធ​កម្ម​កសិកម្ម ភាព​ធន់​នឹង​អាកាសធាតុ ផងដែរ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print