ទីបំផុត ! លោក William Guang ប្រធានគណបក្សខ្មែរក្រោក ជាក្រុមចោរប្លន់សោះ ! ជនសង្ស័យចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) កំពុងសាកសួរ !

ចែករំលែក៖

ភ្នំពេញ : ករណីចោរមួយក្រុមប្លន់អ្នកលក់ឡេ ដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី តាម Online បង្កើតជាចំងល់ជាច្រើន តាមរយៈអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម facebook ឈានដល់បង្កើតឈុតកំប្លែងតាម តុក តុក ក៏ដូចជាការបញ្ចេញមតិផ្សេងៗគ្នា លក្ខណៈរិះគន់ស្ថាបនា ម្នាក់ៗស្មើនឹង (មិនសរសេីរ​មិនបាន…មិននិយាយខ្លះមិនធូរទ្រូង) ខណៈព័ត៌មាននេះ មិនមានប្រភពជាក់លាក់ណាមួយអះអាងពិតប្រាកដបញ្ជាក់ពីតួលេខទ្រព្យសម្បត្តិបាត់បង់របស់ជនរងគ្រោះ តាំងពីថ្ងៃហេតុដំបូង ។

សូមរម្លឹកថា, នៅថ្ងៃហេតុដំបូង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, កម្លាំងរបស់លោកកំពុងយកចិត្តទុកដាក់តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងបទល្មើសនេះ ប៉ុន្តែរក្សាភាពសម្ងាត់តាមនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា, ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មានជ្រាបថា នាវេលាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានប្រតិបត្តិការបង្ក្រាប និងមានការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងករណីប្លន់មួយចំនួនពិតមែន។
ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី ខ្ញុំបាទសូមជម្រាបបញ្ជាក់បានត្រឹមប៉ុណ្ណេះ ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។
លោកបានលើកហេតុផលថា, មាត្រា ៨៣. ការសម្ងាត់នៃការស៊ើបអង្កេត – ការស៊ើបអង្កេត ត្រូវតែជាការសម្ងាត់ ។ បុគ្គលទាំងឡាយ ដែលចូលរួមក្នុងការស៊ើបអង្កេត ជាពិសេសចៅក្រមខាងអយ្យការ មេធាវី ក្រឡាបញ្ជី នគរ បាល កងរាជអាវុធហត្ថ មន្រ្តីរាជការ អ្នកជំនាញ អ្នកបកប្រែ គ្រូពេទ្យ និងបុគ្គលដែលមានសមត្ថកិច្ចដូចមានចែងក្នុងមាត្រា ៩៥ (ការត្រួតពិនិត្យខាងផ្នែកបច្ចេកទេស ឬវិទ្យាសាស្ត្រ) នៃក្រមនេះ ត្រូវរក្សាការសម្ងាត់នៃវិជ្ជាជីវៈ ។
ប៉ុន្តែ ការគោរពនូវការសម្ងាត់វិជ្ជាជីវៈ មិនមែនជាឧបសគ្គដល់ការប្រើសិទ្ធិនៃការការពារ ខ្លួនឡើយ ។
ម្យ៉ាងទៀត ព្រះរាជអាជ្ញាត្រូវបានអនុញ្ញាតឱ្យធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ កាលណា ខ្លួនយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយពីរឿងណាមួយនោះ ជាព័ត៌មានមិនពិត ។ ការបំពានលើការសម្ងាត់នៃការស៊ើបអង្កេត គឺជាបទល្មើសដែលត្រូវផ្តន្ទាទោសតាមច្បាប់ ព្រហ្មទណ្ឌជាធរមាន ។
សូមបញ្ជាក់ថា, ករណី​ប្លន់​ អ្នក​លក់​ឡេ​ដ៏ល្បីល្បាញ​ ឈ្មោះ​ អ៊ាន​ សៀវម៉ី​ ​នៅទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញថែមទៀត ដែលជាការបំបែកសំណុំរឿងប្លន់នេះ បានជោគជ័យតាមជំនាញ ។

នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់យកបាន នូវអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្វីដែល កក្តៅៗបំផុត ! តាម​ពិត​ លោក​ Wiliam Guang ប្រធានគណបក្សខ្មែរក្រោក ជាជន​ពាក់​ព័ន្ធ​ក្នុង​ករណី​ប្លន់​ តារា​ហេ្វសប៊ុក​ អ្នក​លក់​ឡេ​អនឡាញ​ដ៏ល្បីល្បាញ​ ឈ្មោះ​ អ៊ាន​ សៀវម៉ី​ ទើបឈានដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោកបានទាំងកណ្តាលអាធ្រាត្រ។
ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ទៀតបន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ធ្វើសកម្មភាពប្លន់ផងដែរ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា, ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ។

លោកបន្តថា, ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកផ្ទាល់ជា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។
អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការចាត់ការស៊ើបសួរបន្ត ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print