កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២២ទិវាកងរាជអាវុធហត្ថ (១៤កក្តដា១៩៩៣-១៤កក្តដា២០១៥) និងចែកអំណោយដល់គ្រួសារ សោធន ពលី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ កាលពី​ព្រឹកថ្ងៃ​ទី​២២ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កង​រាជ​ អាវុធហត្ថ​ខេត្តត្បូងឃ្មុំ ​មាន​រៀបចំ​ពិធី​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​ ទិវា​ កងរាជអាវុធហត្ថ​ (១៤​កក្កដា​១៩៩៣-​ ១៤​កក្កដា​២០១៥)​និងចែកអំណោយដល់គ្រួសារ សោធន ពលី ក្រោម​អធិបតីភាព​លោកឧត្ដម​ សេនីយ៍ត្រី វ៉ា សារិទ្ធ​ មេបញ្ជការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនិងលោកមេបញ្ជាការរង.ព្រមទាំង​មានការ​ចូលរួម​ពី​នាយ​.​នាយរង ពល​ អាវុធហត្ថ​ ជា​ច្រើន​រូប​ ទៀត​ ។​

លោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ ​​បានថ្លែងឱ្យ​ដឹង​ថា​ ថ្ងៃនេះ​កង​រាជ​អាវុធ​ ហត្ថខេត្តត្បូងឃ្មុំ ​មាន​ក្ដី​រំភើប​សោមនស្ស​រីករាយ​បាន​ រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២២​របស់​ ខ្លួន​ ដែល​ពិធី​នេះ​ប្រព្រឹត្ដ​ស្រប​ពេល​ស្ថាន​ ការណ៍​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ សុខ​សន្ដិភាព​ ពង្រឹង​ស្ថិរភាព​នយោបាយ​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​​ ។ ការ​ប្រារឰ​ពិធី​ នេះ​ឡើង​ ក្នុង​គោលបំណង​រំលឹក​ឡើង​ វិញ​នូវ​អនុស្សាវរីយ៍​ជា​ប្រវត្ដិសាស្ដ្រ ​ថ្ងៃ​ បដិសន្ធិ​កសាង​ អភិវឌ្ឍន៍​ ស្ថាប័ន​កង​ រាជ​អាវុធហត្ថ​ ។​ ម្យ៉ាងទៀត​គឺ​ដើម្បី​បូក​ សរុប​សមិទ្ធផល​ បទ​ពិសោធន៍​ ស្នាដៃ​ ដ៏​ត្រចះត្រចង់​ប្រកបដោយ​មោទនភាព​ របស់​យុទ្ធ​ជន​ យុទ្ធ​នារី​ កងរាជអាវុធហត្ថ​ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ដើម្បី​ បុព្វហេតុ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ ជូនប្រជាពលរដ្ឋ និង​កសាង​នីតិរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាឲបានរឹងមាំល្អ​ ពិសេសផ្តេជ្ញារការពារ ហើយប្រឆាំងដាច់ខាតចំពោះជនអគតិណាដែលព្យាយាមប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយលទ្ធិប្រជាធិប្បតេយ្យ​។

ក្នុង​មតិ​សំណេះសំណាល​នា​ឱកាស​ នោះ​លោកឧត្ដមសេនីយ៍​ វ៉ា សារិទ្ធ បាន​ នាំ​មក​នូវ​សារលិខិត ការ​សាកសួរ​សុខទុក្ខ​​នឹង​ និង​កោតសរសើរ​ ពី​សំណាក់​ លោកនាយឧត្តសេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និង​ លោកជំទាវ ដល់នាយ នាយរង ពលអាវុធហត្ថផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការក៍បានចែកជូននូវអំណោយដល់គ្រួសារ យុទ្ធជន យុទ្ធនារី ដែលសោធន ពលី ១៤គ្រួសារ ដោយ១គ្រួសារទទួលបាន អង្ករ១បេ,មី១កេស,ប៊ីចេង១កញ្ចប់ធំ,ត្រីខ១យួ,ទឹកត្រី១យួ,ទឹកសីុអាវ១យួ,និងថវិការ១៥មឺុនរៀលផងដែរ។
គួរំលឹកថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​កង​ រាជ​អាវុធហត្ថ​ខ្មែ​​រ​បាន​បង្កើត​ឡើង​ជំនាន់​ ព្រះរាជាណាចក្រ​ទី​១​ ថ្ងៃ​ទី​២២​កញ្ញា​ ឆ្នាំ​១៩៥៧​ ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​ ជា​កងរាជអាវុធហត្ថ​ជាតិ​ថ្ងៃ​ទី​៦​តុលា​ ឆ្នាំ​១៩៧១​ ។​ រហូត​ដល់​ឆ្នាំ​១៩៩៣​ ស្រប​ នឹង​នយោបាយ​បង្រួបបង្រួម​ជាតិ​ និង​ការ​ បញ្ចូល​កម្លាំងប្រដាប់អាវុធ​នៃ​ភាគី​ជម្លោះ​ ក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​ ថ្ងៃ​ទី​១៤​ កក្កដា​ ឆ្នាំ​១៩៩៣​ កងរាជអាវុធហត្ថ​មាន​តួនាទី​ ភារកិច្ច​ត្រឹមតែ​ជា​តម្រួតយោធា​ រហូត​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០០៧​ កង​ រាជ​អាវុធហត្ថ​ទទួល​បាន​នីតិសម្បទា​ជា​ នគរបាល​យុត្ដិធម៌​ពេញលេញ​ ដែល​ជា​ ជំនួយ​អំណាចតុលាការ​ មាន​ភារកិច្ច​ធ្វើ​ ការងារ​ត្រួតពិនិត្យ​បទល្មើស​ព្រហ្មទណ្ឌ​ ៕វណ្ណះ

20150722-101832.jpg

20150722-101848.jpg

20150722-101854.jpg

20150722-101858.jpg

20150722-101903.jpg

...

20150722-101908.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print