ភ្នំពេញ ៖ តាមពិតទៅជនជាប់ចោទ ឧកញ៉ាសុខ ប៊ុន និងក្រុមគ្រួសារសាច់ ញាតិពិតជាមានចេតនាភូតកុហកលាក់ បាំងសមត្ថកិច្ច និងតុលាការម្ដងហើយ ម្ដងទៀត មិនមានភាពរាងចាលតាំងពី ថ្ងៃកើតហេតុ រហូតដល់ជនជាប់ចោទ រូបនេះត្រូវបានបញ្ជូនខ្លួនឃុំបណ្ដោះ អាសន្ននៅពន្ធនាគារព្រៃស ។
ជនជាប់ចោទឧកញ៉ាសុខ ប៊ុន មិន បានប្រាប់តុលាការពីអត្ដសញ្ញាណអង្គ រក្សរបស់ខ្លួនទាំងពីរនាក់នោះទេ ដោយ បញ្ជាក់ថា មិនស្គាល់ពីឈ្មោះ និងអាសយ ដ្ឋាន ។ ការលើកឡើងបែបនេះ តើអាច យកជាការពិតដែរឬទេ? ម្យ៉ាងវិញទៀត ទាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងតុលាការអាចទទួលយកបានទេចំពោះ ចេតនាទុច្ចរិត ដែលជនជាប់ចោទរូបនេះ ព្យាយាមភូតកុហកម្ដងហើយម្ដងទៀត ។
មតិជាច្រើនលើកជាចម្ងល់ថា ឋានៈ ជាឧកញ៉ាមានទ្រព្យសម្បត្ដិស្ដុកស្ដុម្ភ ជា នាយកក្រុមហ៊ុន ជាប្រធានសមាគមនិង ជាអ្នកវិនិយោគមួយដ៏ធំ ហេតុអ្វីក៏ឧកញ៉ា សុខ ប៊ុនយកអង្គរក្សមកប្រើប្រាស់ ជា មនុស្សដែលមិនស្គាល់អត្ដសញ្ញាណ?
ជាក់ស្ដែងអង្គរក្សសុទ្ធតែមានកាំភ្លើង ប្រើប្រាស់ បើឧកញ៉ាសុខ ប៊ុនភូតកុហក សមត្ថកិច្ច និងតុលាការថាមិនដែល ស្គាល់ អ៊ីចឹងមានន័យថា ឧកញ៉ាសុខ ប៊ុន យកជនសង្គមងងឹតមកធ្វើជាអង្គរក្ស ឬ ក៏ទុកសម្រាប់ឱ្យពួកគេប្រព្រឹត្ដនូវបទ ល្មើសផ្សេងៗ?
អ្នកច្បាប់និយាយថា ការលើកឡើង របស់ជនជាប់ចោទសុខ ប៊ុន ទទួលស្គាល់ ថា ផ្ដើមចេញពីមេធាវីរបស់ខ្លួន ដើម្បី ឱ្យសុខ ប៊ុន លាក់អត្ដសញ្ញាណសវតា អង្គរក្ស ដែលរួមប្រព្រឹត្ដបទល្មើសឧក្រិដ្ឋ ក្នុងសកម្មភាពដកកាំភ្លើងអាម៉េបាញ់ កញ្ញាឯក សុជាតា ហៅ សាសា នាយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅក្លិប កម្សាន្ដឡាហ្គេនបា ឋិតនៅមជ្ឈមណ្ឌល កោះពេជ្រនោះ ។
អ្នកច្បាប់បានលើកឡើងថា ការលើក ឡើងបែបនេះ គឺជាឧបសគ្គសម្រាប់ សមត្ថកិច្ចនិងតុលាការ មិនអាចចេញ ដីកាចាប់ខ្លួនជនល្មើសទាំងពីរនោះបាន ដោយគ្មានសវតា ហើយក៏ជាមធ្យោបាយ មួយដែលធ្វើឱ្យជនជាប់ចោទឧកញ៉ាសុខ ប៊ុនព្យាយាមគេចផុតពីបទល្មើសឧក្រិដ្ឋមួយទៀត គឺផ្ដើមគំនិតប៉ុនប៉ងឃាតកម្ម បាញ់សម្លាប់កញ្ញាឯក សុជាតានោះ ។
គេទទួលស្គាល់ថា បើជនជាប់ចោទ ឧកញ៉ាសុខ ប៊ុន រួមទាំងក្រុមគ្រួសារ មានចេតនាល្អ មិនលាក់បាំងសមត្ថកិច្ច និងតុលាការ ពីអត្ដសញ្ញាណអង្គរក្សរបស់ ខ្លួនដែលជាប់ចោទក្នុងបទប្រើប្រាស់អាវុធ ខុសច្បាប់ និងបទប៉ុនប៉ងឃាតកម្ម ពេល សមត្ថកិច្ចចាប់ខ្លួនអង្គរក្សទាំងពីរនេះពិត ជានិងឆ្លើយថា ខ្លួនធ្វើតាមបញ្ជាមេគឺ “ឧកញ៉ាសុខ ប៊ុន” ដូច្នេះតំណាងអយ្យការ នឹងចោទប្រកាន់ក្នុងបទឧក្រិដ្ឋមួយទៀត មកលើជនជាប់ចោទសុខ ប៊ុន គឺបទ ផ្ដើមគំនិតប៉ុនប៉ងឃាតកម្ម ។
គួររំលឹកថា កន្លងមកទៅក្រុមគ្រួសារ ឧកញ៉ាសុខ ប៊ុនបានព្យាយាមលាក់បាំង ពីការលាក់ខ្លួនរបស់ជនល្មើសរូបនេះក្នុង នោះសូម្បីតែឧកញ៉ាសុខ ប៊ុនខ្លួនឯង ក៏ធ្វើ លិខិតជូនដំណឹងជាសាធារណៈ សុទ្ធតែ*ជា ចេតនាភូតកុហកសមត្ថកិច្ច និងតុលាការ ក៏ដូចជាថ្នាក់ដឹកនាំពីទីតាំងលាក់ខ្លួន ដោយបញ្ជាក់ថា មានធុរៈកំពុងព្យាបាល ជំងឺ ហើយសាច់ញាតិបញ្ជាក់ថា រស់នៅ ទីក្រុងប៉ារីស ប្រទេសបារាំង ។
ជាក់ស្ដែងជនល្មើសត្រូវបានសមត្ថ កិច្ចនាំខ្លួនពីប្រទេសសិង្ហបុរីបញ្ជូនមក សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ហើយនៅ រសៀលថ្ងៃនេះផងដែរ បន្ទាប់ពីឧកញ៉ា សុខ ប៊ុនមិនបានប្រាប់ពីអត្ដសញ្ញាណ អង្គរក្ស ទើបធ្វើឱ្យចៅក្រមសម្រេចឃុំ ខ្លួនសុខ ប៊ុន ដាក់ពន្ធនាគារព្រៃស ហើយ អង្គរក្សពីរនាក់ទៀត ដែលមិនមានអត្ដ សញ្ញាណសវតា ចៅក្រមក៏មិនអាចចេញ ដីកាចាប់ខ្លួន ។ សុខខេមរា