ស្ត្រីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៨:០០នាទីនៅត្រង់ចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិតមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
គ្រោះថ្នាក់ចរាចរណ៍ចេះបង្កដោយម៉ូតូម៉ាកហុងដាសេរី២០០៨បើកបរមិនគោរពសិទ្ធិអាទិ ភាព ដែលបើកបរដោយឈ្មោះហុក តឿ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប បើកបរពីត្បូងទៅជើងខណ:ពេលនោះ ក៍បានទៅបុខជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ ដែលបើកបរ ដោយឈ្មោះវឹក សាមាន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀងបើកបរពីលិចទៅកើត បណ្ដាលអោយរងបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ បច្ចុប្បន្នវត្ថុតាងទាំងពីររក្សាទុកនៅប៉ុស្តសង្កាត់ព្រៃអង្គុុញរងចាំធ្វើការដោះស្រាយ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នក់ចរាចរណ៍នេះគឺបណ្តាលមកពីម៉ូតូហុងដាសេ១២៥ សេរីឆ្នាំ២០០៨បើកបរមិនគោរពសិទ្ធិអាទ្ធិភាព និងប្រើប្រាស់ល្បឿនលឿន ។

20150722-104959.jpg

20150722-105004.jpg

...

20150722-105007.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print