សមត្ថកិច្ចចម្រុះបើកយុទ្ធនាការប្រតិបត្តិការត្រីកោណមាសតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈសមត្ថកិច្ចចម្រុះ បើកយុទ្ធនាការ ត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ គោលដៅទី៣ នៅលើផ្លូវជាតិលេខ ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចការពារពញរំដែនគោកលេខ៨១៥ ភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១  ។

លោកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនៃស្នងារដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យចល័ត បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដើម្បីសុវត្ថិភាពទន្លេមេគង្គ ស្តីពីប្រតិបត្តិការត្រីកោណមាស ១៥១១/២១ តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ គោលដៅទី៣ នៅលើផ្លូវជាតិលេខ ៥៩ ស្ថិតនៅចំណុច មុខទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ស្ថិតក្នុងភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ  ។ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ), លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ,លោក រូបលោកផ្ទាល់ និងលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ , លោក អភិបាលស្រុកម៉ាឡៃ ,លោកអធិការនិងលោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ រួមទាំងមន្ត្រីក្រោមឱវាទ 

លោក  ធិន ស៊ិនដេត បានបញ្ជាក់ថា៖ប្រតិបត្តិការនេះ យើងបានត្រួតពិនិត្យលើ រថយន្តធុនធំ ៣២គ្រឿង,រថយន្តទេសចរណ៍ ៨៩គ្រឿង, ទោចក្រយានយន្ត ៨៩គ្រឿង ។

ជាលទ្ធផលនៃត្រួតពិនិត្យនេះមិន

បានរកឃើញសារធាតុញៀន ឬសារធាតុគីមីដែលអាចផលិតជាសារធាតុញៀនឡើយ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print