Breaking News, សម្តេចតេជោ ហ៊ុន សែន លើកពីសំបុត្រសម្ងាត់ កាលពី២៨ឆ្នាំមុន ដែលកូនប្រុស ហ៊ុន ម៉ាណែត សន្យាពីក្រុងញ៉ូវយ៉ក ប្តេជ្ញារបស់គាត់គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះរឿងអតីតកាលពីប្រវត្តិកូនប្រុសច្បង គឺ លោក ហ៊ុន ម៉ាណែត សន្យាពីក្រុងញ៉ូវយ៉ក ប្តេជ្ញារបស់គាត់ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, លើកពីសំបុត្រសម្ងាត់ កាលពី២៨ឆ្នាំមុន ដែលកូនប្រុស ហ៊ុន ម៉ាណែត សន្យាពីក្រុងញ៉ូវយ៉ក ប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា, សំបុត្រសម្ងាត់
ឆ្នាំ១៩៩៤កូនប្រុសខ្ញុំហ៊ុន ម៉ាណែតដែល ពេលនោះកំពុងសិក្សានៅសាកលវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក
សហរដ្ឋអាមេរិកបានសសេរលិខិតសម្ងាត់ មួយច្បាប់មកខ្ញុំដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេគឺរៀនយកបណ្ឌិតខាង
សេដ្ឋកិច្ចឱ្យបាន។
សម្តេចតេជោ លើកឡើងថា, លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សា ទុកជាសម្ងាត់ទៀតទេព្រោះវាបានកន្លងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែតក៍មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយនិងយោធាដូចដែលមាននៅ ក្នុងលិខិតនេះស្រាប់។
អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែ
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, ច្បាស់ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅ ធនាគារពិភពលោកដែលត្រូវបានបញ្ជូន
ទៅធ្វើការងារនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅ សកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់
បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយសុីឈ្នួលបេះ ផ្លែប៉ោមឱ្យគ្រួសារនេះដើម្បីរៀនភាសាបារាំង។នៅពេលរៀនថ្នាក់បណ្ឌិត នៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់
ចំណាយកាត់បន្ថយការចំណាយរបស់
ឪពុកម្តាយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print