ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ អង់គ្លេសអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារមានអាយុពី៥-១១ឆ្នាំ

ចែករំលែក៖

នៅថ្ងៃទី២២ខែធ្នូ អង់គ្លេសបានក្លាយទៅជាប្រទេសបន្ទាប់ដែលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី ៥ដល់១១ឆ្នាំ។ សកម្មភាពខាងលើរបស់រដ្ឋាភិបាលអង់គ្លេសកើតឡើង ក្រោយពេលដែលប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ជាលើកដំបូង អង់គ្លេសមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺរហូតដល់ជាង១សែននាក់ក្នុងពេល២៤ម៉ោង ។ ករណីឆ្លងកើនឡើងគឺជាការដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រី Boris Johnson ក្នុងការអនុវត្តច្បាប់រឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងក្នុងឱកាសបុណ្យគ្រឹស្តស្មាស់និងឆ្លងឆ្នាំ សកល។ នៅថ្ងៃទី២២ខែធ្នូ អង់គ្លេសបានរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ១០៦.១២២នាក់ ករណីឆ្លងកើនឡើងក្នុងពេលដែលការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកាន់តែខ្លាំងឡើង ។ ចំនួនអ្នកឆ្លងកើនឡើងច្រើនជាងថ្ងៃទី២១ខែធ្នូ ដល់ទៅ១៥ពាន់នាក់។ កាលពីខែវិច្ឆិកា ករណីឆ្លងនៅអង់គ្លេស មានប្រមាណ៧ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្នុងរយៈពេល២៨ថ្ងៃមានអ្នកស្លាប់ចំនួន១៤០នាក់ត្រូវបានរាយការណ៍។ តួលេខនៅថ្ងៃនេះគឺជាចំនួនខ្ពស់បំផុតនៃរបាយការណ៍ឆ្លងកូវីដ-១៩ប្រចាំថ្ងៃ ចាប់តាំងពីការធ្វើតេស្តទ្រង់ទ្រាយធំដែលបានចាប់ផ្តើមនៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print