ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះយ៉ាងដូច្នេះថា៖ ក្នុងនាមជាប្រទេសជិតខាងដ៏ស្និទ្ធស្នាលផង និងជាមិត្តដ៏យូរអង្វែងផង ប្រទេសទាំងពីរមានមោទនភាពណាស់ចំពោះសមិទ្ធិផលជាច្រើនកន្លងមក។ កិច្ចព្រមព្រៀងទ្វេភាគីចំនួនប្រាំពីរទើបតែត្រូវបានចុះហត្ថលេខា ដែលគ្របដណ្តប់លើវិស័យមួយចំនួនរួមមាន កិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខ ព្រមទាំង បច្ចេកវិទ្យា អប់រំ សេដ្ឋកិច្ច និងយុត្តិធម៌។ល។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា យើងបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរួមគ្នារបស់យើង និងការងើបឡើងវិញក្នុងពេលឆាប់ៗនេះរបស់ប្រទេសទាំងពីរ និងតំបន់ទាំងមូល ក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយផ្អែកលើស្មារតីខិតខំប្រឹងប្រែងរួមគ្នា និងសាមគ្គីភាព ជាពិសេសការជួយយកអាសារគ្នាទៅវិញទៅមកក្នុងអំឡុងពេលលំបាក៕ដោយ៖ស តារា
ឆ្ពោះទៅឆ្នាំ ២០២២ ដើម្បីមិត្តភាព និងជោគជ័យរបស់យើង!
សេចក្តីថ្លែងការណ៍រួម: bit.ly/3J34kcu
A special two-day state visit by H.E. Nguyễn Xuân Phúc, President of Viet Nam!
As friendly neighbours and long-lasting friends, both nations are truly proud of our collective achievements. Seven bilateral agreements were just signed, covering a range of aspects from cooperation on defence and security to technology, education, economic and justice. We remain optimistic of our shared future and that we, and our region, will soon recover from the COVID-19 crisis, given our collective efforts and spirits and especially the support extended to one another during times of hardship.
To 2022, our year of friendship, our year of success!
Joint Statement: bit.ly/3srWm76
#CambodiaVietnam #កម្ពុជាវៀតណាម 🇰🇭 🇻🇳