អបអរសាទរ តារាចម្រៀងវីរៈនិច ទទួលបានតំណក់ឈាមដំបូងជាកូនភ្លោះទៀត

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រថ្លែងការសាទរ និងក្តីរំភើបជួសតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច្ច ដែលទទួលបានតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូង។ ដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនិងរីករាយកាន់តែខ្លាំងនោះគឺកូនក្នុងផ្ទៃរបស់នាងមិនមែនតែម្នាក់ទេគឺជាកូនភ្លោះតែម្តង ហើយនាងនឹងក្លាយជាសិល្បករបន្ទាប់ដែលមានកូនភ្លោះ។
តារាស្រីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះថា”នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំមិនមែន១ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ ២ (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបានទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ។ ស្វាគមន័ឆ្នាំថ្មី២០២២”។ នាងបានទាំងបញ្ជាក់ទៀតថាកូនក្នុងផ្ទៃរបស់នាងទើបមានវ័យ៧សប្តាហ៍២ថ្ងៃប៉ុណ្ណោះ។ មានអ្នកគាំទ្រជាច្រើនបានផ្ញើសារសាទរទៅកាន់តារាចម្រៀងស្រស់សោភារូបនេះ និងសរសើរនាងពេញៗមាត់ថា នាងពិតជាសំណាងដែលមានស្វាមីសង្ហា ពូកែថ្នាក់ថ្នម ហើយពេលនេះមានកូនក្នុងផ្ទៃលើកដំបូងជាកូនភ្លោះទៀត ។
ពេលនេះនាងបានក្លាយាសិល្បករបន្ទាប់ដែលមានកូនភ្លោះបន្ទាប់ពីតារាកំប្លែងនាយក្រឹម តារាសម្តែង លោកជុំ ស៊ីថា ដែលមានកូនភ្លោះ៣ ពិធីការិនី អ្នកនាង មាស ម៉ូលីណា អ្នកនាងឈិត សុជាតា និងអ្នកនាង ឈិន សុធារីជាដើម។
គួរបញ្ជាក់ដែរថា តារាចម្រៀង វីរៈនិច បានរៀបមង្គលការតាមទំនៀមទម្លាប់ខ្មែរនៅលើទឹកដីនៃខេត្តព្រះសីហនុជាមួយនឹងបុរសឈ្មោះខៀវ ពេជ្រ ជាអ្នកជំនួញនៅទីនោះកាលពីអំឡុងពាក់កណ្តាលខែតុលាឆ្នាំ ២០២១ ហើយពួកគេបានបង្ហាញភាពផ្អែមល្ហែមរួមគ្នាជាញឹកញាប់ ហើយពេលនេះពួកគេក៏ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងហើយជាកូនភ្លោះទៀត៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print