រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ អនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ពី​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ចូលជួបសម្តែងការគួរសម​ និងស្តាប់អនុសាសន៍ល្អៗ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍ពី​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ចូលជួបសម្តែងការគួរសម​ និងស្តាប់អនុសាសន៍ល្អៗ​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២១។

លោក​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ក៏បានថ្លែងកោតសរសេីរ​ និងជូនពរដល់ប្អូនៗនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅសហព័ន្ធរុស្ស៊ី​ ដែលជាប្រទេសមហាអំណោចធំមួយ​ មានភាពរីកចម្រេីនខ្លាំងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា​ ហេីយជាថ្នាលបណ្តុះបណ្តាលនិស្សិតមួយដ៏ល្អ​ ជាឱកាសសម្រាប់ប្អូនៗត្រូវសិក្សាស្វែងយល់អំពីចំណេះដឹង​ បទពិសោធន៍ល្អៗ​នៅរុស្ស៊ីទាំងក្នុង​ថ្នាក់​ និងការអភិវឌ្ឍន៍សង្គមរុស្ស៊ីជាដេីម។

ឆ្លៀតក្នុងឱកាសនោះ​ លោករដ្ឋមន្រ្តី​ បានថ្លែងថា​ និស្សិតកម្ពុជាត្រូវមានភាពក្លាហាន​ ទន់ភ្លន់​ រៀនដោះស្រាយបញ្ហា​សង្គម​ និងជំនាញវិជ្ជាជីវៈ​ច្បាស់លាស់​ ជាពិសេសនិស្សិតត្រូវមានប្រកាន់ជំហស្មោះត្រង់នឹងខ្លួនឯង​ និងស្មោះត្រង់ជាមួយប្រទេសជាតិ​៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print