បញ្ជូនខ្លួន​បុរស​ ២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​មន្រ្តី​អធិការនគរបាលខណ្ឌកំបូល​ នៅថ្ងៃសុក្រទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានបញ្ជូនខ្លួនជនសង្ស័យ​ចំនួន​២នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់​ ដេីម្បីបន្តនីតិវិធី។

ជនសង្ស័យទាំងពីរនេះ​ទី១-ឈ្មោះ​ ប៊ួន ថន ហៅ វែង ភេទប្រុស អាយុ៣៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។​ និងទី២-ឈ្មោះ ថៃ ដា ហៅ ដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិត្រពាំងអញ្ចាញទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។

មន្រ្តី​ដដែល​ បន្ត​ថា​ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឿន សុធា នាយប៉ុស្តិ៍ កាលពីថៃ្ងទី២២ ខែធ្នូ ឆាំ្ន២០២១ វេលាម៉ោង៣ទៀបភ្លឺ បានដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ដែលកំពុងតែចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី​ភ្នំពេញ ភ្លាមនោះកម្លាំងជំនាញបានធ្វើការឃាត់ និងឆែករកឃើញក្រាមសថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ថង់ធំល្មម រួចសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ។

ដោយ​ឡែក​វត្ថុតាងដែលបានចាប់យកពីជនសង្ស័យរួមមាន៖​ ក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ថង់ធំល្មម មានតំរុយជាគ្រឿងញៀន មេតាហ្វេតាមីន ទម្ងន់ ៣,៦៩ក្រាម,​ ទូរស័ព្ទដៃចំនួន០២គ្រឿង ,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ស្លាកលេខ បាត់ដំបង 1I-0492។ 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print