លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោក ឈុន ប៉ុនសាន

ចែករំលែក៖

ភ្នំពេញ: លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព លោក ឈុន ប៉ុនសាន នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ។

លោក ឈុន ប៉ុនសាន ត្រូវជាស្វាមីរបស់ (លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច) បានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:៤៥នាទី ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ ។ 

លោកស្រីសង្គហបណ្ឌិត បានចូលរួមមរណទុក្ខជាមួយ លោកស្រី ថាក់ ឡានី  និងសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោក ឈុន ប៉ុនសាន គឺជាការបាត់បង់គួរឱ្យសោកស្ដាយបំផុតនូវឧត្តមស្វាមី ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ពោរពេញដោយភាពកក់ក្តៅដល់គ្រួសារ ។ ចំណែកឯសព ត្រូវបានតម្កល់ទុក្ខធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅស្ពាន៤ សង្កាត់បាក់ខែង រាជធានីភ្នំពេញ ។ 

លោកស្រីកិត្តិសង្គហបណ្ឌិត  ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឈុន ប៉ុនសាន បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print