ភ្នំពេញ : អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានលើកទឹកចិត្តដល់ប្អូនៗនៅអង្គការផ្ទះបាយកុមារជាមួយសារថា, ” រីករាយថ្ងៃណូអែលដល់កូនៗ និងប្អូនៗនៅអង្គការផ្ទះបាយកុមារ”
អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ថ្ងៃនេះយើងអាចជួបជុំគ្នារីករាយសារជាថ្មីតាមបែបគន្លងថ្មីនៃបរិបទកូវីដ-១៩ បន្ទាប់ពីខកខានមិនបានជួបគ្នាមួយរយៈដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍កន្លងមក។ បើទោះបីជាមិនអាចជួបគ្នាមួយរយៈ លោកប៉ា ហ៊ុន ម៉ានី និងបងៗក្រុមគ្រួសារ អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) តែងតែនឹករំលឹក និងឧបត្ថមជាសម្ភារៈមួយចំនួនជូនប្អូនៗ។
អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ទោះបីលោកប៉ា ហ៊ុន ម៉ានី ខកខានមិនបានមកជួបកូនៗដោយសារត្រូវបំពេញភារកិច្ច ក៏លោកប៉ាបានផ្ដាំផ្ញើរសេចក្ដីនឹករលឹក និងជូនកាដូដល់កូនៗតាមរយៈអ្នកមីង ចម និម្មល ក្នុងឱកាសដ៏រីករាយនៅថ្ងៃនេះ ។
សូមបញ្ជាក់ថា, លោកស្រី ចម និម្មល តំណាងអោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងចែកអំណោយ ប្អូនៗនៅអង្គការផ្ទះបាយកុមារ សម្រាប់ថ្ងៃបុណ្យណូអែល បង្កើតនូវបរិយាកាសរីករាយ ផ្តល់កម្លាំងចិត្តដល់ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ដែលជាទំពាំងស្នងឬស្សី សម្រាប់អនាគត៕