មនុស្សប្រុសស្រី៤ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះជាមួយម៉ូតូសណ្តោងរ៉ឺម៉ក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Range Rover យ៉ាងលឿនជ្រុលទៅប៉ះជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យមនុស្សប្រុសស្រី ៤ នាក់បានរងរបួសធ្ងន់ ចំណែកអ្នកបើរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញម៉ូតូសណ្ដោងរ៉ឺម៉ក មិនមានស្លាកលេខ រួមដំណើរមានគ្នាបួននាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបង្កម៉ាក range rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-5687 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុង ស្របគ្នាទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពីក្រោយពេញទំហឹង បណ្តាលឲ្យប៉ើងរ៉ឺម៉ក ទៅមុខជាច្រើនម៉ែត្រ និងមនុស្ស៤នាក់ ក្នុងរ៉ឺម៉ក បានរងរបួសធ្ងន់ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តសាមុយ មកដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបង្ក បានរត់ឡើងលើកង់បី គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្ក និងរ៉ឺម៉ក ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print