ពិធីចុះហត្ថលេខាសម្រាប់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី២៤ ខែធ្នូ ម្សិលមិញ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការកែលម្អផ្លូវក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ការកែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងការសាងសង់អគារសម្រាប់មណ្ឌលសុខភាពស្រែអង្គ្រងក្នុងខេត្តរតនគិរី និងសម្រាប់មណ្ឌលថែទាំពេលថ្ងៃនៅអង្គការតំណក់ទឹកសាខាខេត្តព្រៃវែង។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបួន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ។
សូមបញ្ជាក់ថា, <<ពិធីចុះហត្ថលេខាសម្រាប់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ>>

សូមរំលឹកថា, នៅថ្ងៃទី២០ ខែធ្នូកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៨០,៣៧៨ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រអូរសំបួរក្នុងខេត្តកំពង់ស្ពឺ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print