ស្ត្រីបុគ្គលិកក្រុមហ៊ុនMobitel ម្នាក់ត្រូវចោរឆក់កាបូបដួលបោកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ​ នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ខណៈជួបនឹងករណីចោរឆក់កាបូបបណ្តាលអោយដួលនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី១៤​ ខែមេសាឆ្នាំ២០១៦នៅ ចំនុចក្បែរស្ពានអាកាស៧មករា ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះឈ្មោះ ទុំ ម្លិះ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការក្រុមហ៊ុនMobitel ទូរស័ព្ទcellcard ស្នាក់នៅផ្ទះលេខ ៨១A ផ្លូវលំ ភូមិត្រពាំង
ឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(រងរបួសដួលបោកក្បាលហូរឈាម)។
សម្ភារៈបាត់បង់ក្នុងកាបូបមាន៖-ទូរស័ព្ទ iphone6 ០១គ្រឿងពណ៍ខ្មៅ និង លុយ៥០$។

សមត្ថកិច្ចបានអោយដឹងថាៈ​ នៅមុនពេលកើតហេតុវេលាម៉ោង០៧និង០០នាទីយប់ជនរងគ្រោះបានចេញពីផ្ទះបបួលម្តាយទៅលេងផ្សារAeonតែម្តាយមិនបានមកជាមួយទេ ។ ក្រោយពីជនរងគ្រោះ ចេញពីផ្សារមកវិញ បានជិះម៉ូតូម៉ាកC125ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE9757ពីកើតមកលិច ម្នាក់ឯងក្នុងបំណងត្រលប់មកផ្ទះវិញនៅខណ្ឌសែនសុខ ពេលត្រលប់មកដល់ចំនុច កើតហេតុស្រាប់
តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមិនស្គាល់ម៉ាក បានជិះមកអែមធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបោកក្បាលរងរបួស ហើយជនសង្ស័យក៍បានជិះត្រឡប់ក្រោយវិញ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនមកសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ចំណែកម៉ូតូជនរងគ្រោះយកមករក្សារទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់១៕​

image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print