ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៧០០លីត្រត្រូវមន្រ្តីជំនាញ​ ដុតកម្ទេចចោលនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់​ មន្ត្រីជំនាញ​ តែងតែ​ចុះ ត្រួតពិនិត្យ​នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់​ នៅតាមទីតាំងលក់ដូរ​ដូចជា៖​ ម៉ាត​ ហាងតាមផ្ទះ​ ជាពិសេស​តាមផ្សារនានា​ ក្នុង​រាជធានី​ ខេត្ត​ ក្រុង​ទាំង​២៥​។

មន្រ្តីដដែលបន្តថា​ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១​ ​លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សម្រាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លង។

ក្រោយប្រតិបត្តិការ​ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើស​ និងតម្រូវឱ្យធ្វេីកិច្ចសន្យាកែតម្រូវផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print