ខេត្តក្រចេះ : គេសង្កេតឃើញថាការលែងល្បែងខាងលើ មានភ្នាល់មាន់និងចាក់អាប៉ោងខុសច្បាប់ ស៉ីសងដាក់លុយមានចាញ់ មានឈ្នះ រហូតដល់អស់លុយ បញ្ចាំរបស់ទ្រព្យ អស់ទ្រព្យរបស់ទាំងនោះ ហើយអាចបង្កហឹង្សាក្នុងវង្សល្បែង និងកើតហឹង្សាក្នុងគ្រួសារ អាចក្លាយទៅជាចោរលួច ចោរឆក់ បង្កអសន្តិសុខដល់សង្គមជាតិ។ ដោយសារល្បែងទាំងនេះហើយ ធ្វើឲ្យអាជ្ញាធរ សមត្ថកិច្ចឈឺក្បាល និងប្រជាពលរដ្ឋភ័យខ្លាចផងដែរ។ សមត្ថកិច្ចនិងអាជ្ញាធរ គួរចាត់វិធានការ ឲ្យធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ ទៅលើក្រុមញៀនល្បែងទាំងនេះ មិនត្រូវធ្វើដូចវៃស្មៅបង្អើលពស់ឡើយ ដើម្បីធានាបាននូវ ស្ថេរភាព សុវត្ថិភាព ដល់ពលរដ្ឋ និងសង្គមជាតិ។
ជាក់ស្តែងសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលស្រុកសំបូរ បានសហការគ្នាជាមួយប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង បានប្រតិបត្តិការ ឆ្មក់ចុះបង្ក្រាបដល់ទីតាំងល្បែងស៉ីសងប្រជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៣,០០នាទី ថ្ងៃសៅ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងចំការចន្ទី ស្ថិតក្នុងភូមិសាស្ត្រភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
នេះបើតាមរបាយការណ៍បញ្ចាក់របស់អធិការស្រុកសំបូរថា: កំលាំងនគរបាលជំនាញយុត្តិធម៍នៃអធិការដ្ឋាននគរបាលនគរបាលស្រុកសំបូរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលអូរគ្រៀង។ ដឹកនាំកម្លាំងដោយលោកអធិការរង ទទូលយុត្តិធម៍ស្រុកសំបូរ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) ០១កន្លែង នៅចំណុច(ចំការស្វាយចន្ទី)ភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ពេលកម្លាំងយើងចុះទៅដល់ ក្រុមអ្នកប្រព្រឹត្តល្បែងសុីសងទាំងនោះបានឃេីញ រត់គេចខ្លួនបាត់អស់។
ដោយបន្សល់ទុកនូវសំភារ: វត្ថុតាងរួមមាន: ដូចជា
– ម៉ូតូចំនួន០៣គ្រឿង។
– អង្រុតដែកចំនួន០២។
– ក្រដាស់ហាន់តោចំនួន០១។
– កន្ត្រកដាក់មាន់ចំនួន០៣។
– មាន់ចំនួន០១ក្បាល
វត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចយើង បានប្រមូលយកមករក្សាទុកនៅប៉ុស្ត៍នគរបាលរដ្ឋបាលអូរគ្រៀង ដើម្បីបន្តនិតិវិធី។
គួរំលឹកថា: ល្បែងស៉ីសងមួយកន្លែងដែលសមត្ថកិច្ចបង្ក្រានោះ គឺពួកគេបានប្រមូលគ្នាមកលេងយ៉ាងសុខស្រួល ជាយូយាណាស់មកហើយ ដោយមិនបានរំខាន ដល់សមត្ថកិច្ចនិងអាជ្ញាធរឡើយ។ ទើបតែថ្ងៃនេះទើបមានសមត្ថកិច្ចនគបាលស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរគ្រៀង ចុះធ្វើការបង្ក្រាបនៅទីតាំងល្បែងខាងលើ តែអកុសល់ត្រូវក្រុមញៀនល្បែងទាំងនោះ ដឹងខ្លួនរត់បាត់អស់សមត្ថកិច្ចបង្ក្រាបបានតែសម្ភារៈលេងល្បែងបន្តិចបន្តួចតែប៉ុណ្ណោះ។ ទើបពួកគេដាក់ការសង្ស័យថា ប្រហែលជាចែកលុយគ្នាមិនស្មើ ឬបង់មិនគ្រប់ ទៅតាមតម្រូវការរបស់សមត្ថកិច្ចទេដឹង ទើបឈានដល់ការបង្ក្រាបដូចជាបង្អើលដូច្នេះ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចដែរថា គួរតែធ្វើបង្ក្រាបក្រុមញៀនល្បែងប្រជល់មាន់ បៀរ និងអាប៉ោងនេះ កុំឲ្យមានតទៅទៀត ព្រោះវាធ្វើឲ្យកើតអំពើរហឹង្សា ចោរលួចឆក់ប្លន់ គ្រប់រូបភាព និងធ្វើឲ្យប:ពាល់ដល់ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិយើងទាំងមូលផងដែរ។
ដោយ:មាស សុផាត