អគ្គនាយកស៊ីម៉ាក់​ សុនខ​កម្ពុជា​ គឺ​ពិតជា​អាចមាន​សមត្ថភាព​ហិត អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩​ បានពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ យ៉ាង​ដូច្នេះ​ថា៖សុនខ​កម្ពុជា​គឺ​ពិតជា​អាចមាន​សមត្ថភាព​ហិត អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ បានពិតប្រាកដ។

ការថ្លែងបែបនេះ​របស់លោកអគ្គនាយក​ស៊ីម៉ាក់ នៅលើ​បណ្តាញ​សង្គម​របស់លោក​កាលពី​ថ្ងៃទី​២៤ ខែធ្នូម្សិលមិញនេះ​ថា៖ នៅ​វិទ្យាស្ថាន​បច្ចេក ទេស​សកម្មភាព​កំចាត់មីន ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​តំណាងឱ្យ​ក្រសួងសុខាភិបាល និង​អង្គភាព​ស៊ីម៉ាក់​បានរៀបចំ​សិក្ខា សាលា​ដើម្បី​វាយតំ​លៃ​ការងារ​ស្រាវជ្រាវ​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ ដែល​ត្រូវ​បិទ​បញ្ចប់​ការស្រាវជ្រាវ​របស់ខ្លួន ។

​លោក​ ហេង​ រតនា​ ​បាន​បន្តថា សិក្ខាសាលា​នេះ បាន​បិទ​ជាមួយ​ការវាយតំ​លៃ​ច្បាស់លាស់​ថា “​កម្ពុ​ជាមាន​អ្នក​ហ្វឹកហ្វឺន​សុនខ​និង​សុនខ​ដែល​អាចមាន​សមត្ថភាព​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩”​។

ដោយឡែកស្តង់ដាប្រតិបតិ្ត​ អ្នកបច្ចេកទេសអាចត្រូវអភិវឌ្ឍន៍ទៅតាមតំរូវការនៃការប្រេីប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ​ ទៅស្ថានភាពជាក់ស្តែងនិងស្របតាមសមត្ថភាពរបស់សុនខ!។ មោទនភាពដែលកូនខែ្មរអាចធ្វេីបាន!៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print